ព្រលឹមស្រាងៗ ប្រទៈឃើញសាកសពនារីម្នាក់ នៅ ផ្លូវ៥០ម៉ែត្រ

ព្រលឹមស្រាងៗ ប្រទៈឃើញសាកសពនារីម្នាក់ នៅ ផ្លូវ៥០ម៉ែត្រ
ភ្នំពេញ ៖ សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទៈឃើញ នៅលើផ្លូវ៥០ម៉ែត្រ បង្កឱ្យមានការ ភ្ញាក់ផ្អើល នៅវេលាម៉ោ៥ព្រឹកព្រលឹម ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចដីវាលមាត់បឹង ផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជុំវិញនៃការស្លាប់របស់នារីនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់នោះទេ ថាជាករណីគ្រោះថ្នាក់ចរាចរ ឬជាករណីអ្វីផ្សេង ព្រោះកំពុងពិនិត្យ និងស៊ើបអង្កេតស្រាជ្រាវបន្ថែម និងអត្តសញ្ញាណក៏ពុំទាន់ស្គាល់ វ័យប្រហែល៣០ឆ្នាំ មានភិនភាគរាងធាត់ល្មម សម្បុរស្រអែម ស្លៀកពាក់ខោកាប៊ូយខ្លី ពណ៌ខៀវ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅឆ្នូតស និង ពាក់ស្បែកជើងសូកពណ៌ខ្មៅ ។

ជាក់ស្ដែងនៅកន្លែងកើតហេតុ គេបានឃើញ ស្បែកជើងមួយគូ និងមានស្នាមឆូតកោសផ្លូវ និងកញ្ចក់ម៉ូតូបែក ដូចដួលម៉ូតូ តែមិនឃើញម៉ូតូនោះទេ ។ ប្រភពបានឲ្យដឹងថា អ្នករត់កង់បីម្នាក់ បានឃើញសាកសពនេះ ដោយសារជិះកាត់ ក៏ប្រទះឃើញ សពនៅលើថ្នល់បេតុង បន្ទាប់មកគាត់ក៏បានហៅ អ្នកធ្វើដំណើរផ្សេងទៀត ជួយលើកដាក់ទៅកៀន ខ្លាចឡានកិនថែម ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងពិនិត្យ វិភាគកោសលវិច័យ ៕