About Me

header ads

ស្រ្តីម្នាក់ជិះម៉ូតូដឹកមាន់ត្រូវរថយន្តបាញ់បេតុងបើកបុកកិនស្លាប់មួយរំពេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតរវាងរថយន្តបាញ់បេតុងក្រុមហ៊ុន ត្រាហ្កន សីធីបើកបុកម៉ូតូស្រ្តីដឹកមាន់កិនស្លាប់ភ្លាមៗសាកសពខ្ទេចវល់បង្កការភ្ញាក់ផ្អើលកើតឡើង។




ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលវេលា៩និង៤០នាទីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅចំណុចស្តប់ផ្ទះស្រាបៀផ្លូវ២១៧ភូមិឫស្សីទី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អ្នកបើកបររថយន្តបង្កមានឈ្មោះសម្បត្តិ ខុង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរបើកបរក្រុមហ៊ុនត្រាហ្កន សីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញស្រុកក្រវ៉ាញ ខេត្តពោធិសាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិពាំង រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។បើកបររថយន្តប្រភេទបាញ់បេតុ ម៉ាកហុីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-2423។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ហុង ឆៃណា អាយុ ៣១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកសង់c125ពណ៍ខ្មៅស៊េរី២០១៦ ស្លាកលេខកំពត១J-១០៦១ ស្លាប់ភ្លាមៗនៅនឹងកន្លែង។




តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថានៅមុពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងដឹកមាន់ធ្វើដំណើរតាមបណ្ដោយ២១៧ក្នុងទិសដៅពីជើងទៅត្បូងខណ:មកដល់ចំណុចស្តុបផ្ទះស្រាបៀកន្លែងកើតហេតុត្រូវបានរថយន្តធុនធំប្រភេទបាញ់បេតុងបើកស្របគ្នាបុកម៉ូតូពីក្រោយកិនមនុស្សស្លាប់មួយរំពេកនៅនឹងកន្លែងចំណែកម៉ូតូជាប់ក្រោមរថយន្តអូសជាង៣០០ម៉ែត្រទើបឈប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរយកទៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ដើម្បីធ្វើការសាកសួរ។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុជួយសំរួលចរាចរណ៍ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាសវែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។