About Me

header ads

បុរសជាកម្មករសំណង់ម្នាក់ដេកស្លាប់សង្ស័យខ្យល់គ

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកស្លាប់សង្ស័យបណ្ដាលមកពីខ្យល់គ និងត្រូវស្រ្តីជាប្រពន្ធប្រទះឃើញស្រែកឆោរឡោបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរសនោះឈ្មោះអ៊ាន ភាក់ អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះយាន ឃន់ អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ និងមានទីលំនៅផ្ទះលេខ៣ ក្រុម១ ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ស្រ្តីជាប្រពន្ធបាននិយាយថា នៅវេលាល្ងាចថ្ងៃទី៣០ ខែកក្កដា ក្រោយពីត្រឡប់មកពីធ្វើការងារវិញប្ដីគាត់បានផឹកសុីជុំគ្នាជាមួយបងប្អូននិងមិត្តភក្ដិរួមការងារអស់ស្រា១លីត្ររួចហើយហូបបាយអស់២ចាន។ បន្ទាប់មកទើបគាត់ចូលដេកជាមួយគាត់ធម្មតាហើយគាត់មិនបានដឹងថាប្ដីស្លាប់នោះទេ លុះព្រឹកឡើងដាស់ឲ្យក្រោកទៅធ្វើការស្រាប់តែប្រទះឃើញស្លាប់បែបនេះបាត់ទៅហើយ ដោយមិនដឹងថា ស្លាប់តាំងពីពេលណានោះឡើយ។ បន្ទាប់មកគាត់បាន រាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោរឲ្យចុះទៅពិនិត្យមើល ហើយនគរបាលសង្ស័យថា ប្ដីគាត់ស្លាប់ដោយខ្យល់គ ចំពោះករណីនេះគាត់អត់ប្ដឹងផ្ដល់អីទេគឺសម្រេចសុំយកសពទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕