About Me

header ads

សិល្បករ-សិល្បការិនីថៃជាច្រើន ចូលរូមរំលែកមរណៈទុក្ខក្នុងពិធីបុណ្យសពរបស់លោកឪពុក តារាសម្តែង កញ្ញា តែវ ណាត់តៈផន

ក្រោយពីប្រកាសត្រូវការឈាមបន្ទាន់ក្នុងការសង្គ្រោះជីវិតលោក ឪពុក របស់ខ្លួន ខណៈនេះតារាសម្តែងថៃ កញ្ញា តែវ ណាត់តៈផន មានត្រឹមក្តីអាលោះអាល័យចំពោះការចាកចេញឆ្ងាយរបស់លោកអ្នកមានគុណ នៅក្នុងមន្ទីរពេទ្យនាយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ នេះ។ ពិធីបុណ្យសពបានប្រព្រឹត្តតាមប្រពៃណីនៅក្នុងវត្តព្រះស៊ីមហាធាតុវរមហាវិវារ នៃទឹកដីព្រះរាជាណាចក្រថៃ។





ក្នុងនោះក៏មានវត្តមានសិល្បករ-សិល្បការិនីថៃជាច្រើនដួង រួមមានលោក ជេម ជីរ៉ាយុ កញ្ញា ទើយ ចារីនផន អ្នកនាង មីវ នីតថា និងស្វាមី មិត្តរួមអាជីពសិល្បៈផ្សេងៗទៀត រួមទាំងលោក តុនអាត អតីតមិត្តប្រុសតារាស្រីរូបនេះ ក៏បានបង្ហាញខ្លួនចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំមួយនេះទៀតផង។ យ៉ាងណាមិញ អ្នកគាំទ្រថៃ និងកម្ពុជា ក៏សូមរំលែកមរណៈទុក្ខ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់តារាសម្តែងថៃ កញ្ញា តែវ បានទៅកាន់សុគតិភពផងចុះ។
ប្រភពវីដេអូពីៈ  New18
ប្រភពរូបភាពពីៈ sanook