About Me

header ads

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពលួចអាជីវករលក់ដូរនៅតាមភូមិ

ខេត្តប៉ៃលិន ៖ មានករណីលួច (ឆក់កាបូបលុយ) ០១លើក នៅផ្ទះលក់ឥវ៉ាន់ចាប់ហួយ របស់ជនរងគ្រោះ ខណៈជិះម៉ូតូប្រើល្បិចចុះទិញគ្រឿងភេសជ្ជៈ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០  ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ គីម សុខផល ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ៖ ប្រាក់ខ្មែរ៤១៥.០០០៛, កាតទូរស័ព្ទ២៥សន្លឹក ស្មើ១៥០.០០០៛ ។ ប្រភពបន្តទៀតថា ជនសង្ស័យមានគ្នា០២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម មកឈប់ទិញទឹកភេសជ្ជៈ (ខារ៉ាបាវ) ដោយម្នាក់ នៅអង្គុយចាំលើម៉ូតូ និងម្នាក់ទៀតចុះទៅទិញ ហើយក៍បានវាយជនរងគ្រោះចំនួនពីរដៃ បណ្តាលឱ្យចំក្បាលរងរបួសស្រាល រួចក៍ឆក់កាបូបលុយរបស់ជនរងគ្រោះជិះម៉ូតូរត់គេចខ្លួន តែម្តង ។

ក្រោយកើតហេតុ ខាងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យ ៕


ដោយ ៖ នីយ៉ា