About Me

header ads

ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងត្រូវអាជ្ញាធរ កំពុងធ្វេីចត្តាលីសក័រយ:ពេល១៤ថ្ងៃនៅក្រុងកំពង់ចាម

ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ  ហេីយត្រូវក្រុមគ្រូពេទ្យធ្វេី  ចត្តាឡីស័កដាក់នៅបន្ទប់ដោយឡែកហេីយ។

តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលខេត្តកំពង់ចាម  បានឲ្យដឹងថា  ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ  ខាងក្រុមគ្រូពេទ្យបានពិនិត្យកំហាកនៅវិទ្យាស្ថានប៉ាស្ទី  រកពុំ  ឃេីញវិជ្ជមានវីរុសកូវីដ១៩ឡេីយ  និងបន្តយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតនៅសណ្ឋាគារមេគង្គទៀតផង។

គូសបញ្ជាក់ ផងដែរថា  តាមការបញ្ជាក់បន្ថែមទៀតពីមន្ត្រីសុខាភិបាលដែលប្រចាំការនៅនោះ  បានអោយដឹងថា  បច្ចុប្បន្ន ពលរដ្ឋ  រួមទាំងស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងសរុប១១នាក់  បានពិនិត្យ  តាមដានសុខភាពជាប្រចាំ  និងអាជ្ញាធរបានផ្គត់ផ្គង់អាហារចំនួន៣ពេលទៀតផងដែរ។

តាមការសង្កេតឃេីញពីស្ថានភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម  មានការប្រុងប្រយត្ន៍ខ្ពស់  និងធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺចេះអនាម័យខ្លួនប្រាណដោយត្រូវលាងសម្អាតដៃនិងទឹកសាប៉ូ  អាលកុល  ទឹកជេ  ជាដេីម  រួមគ្នាទប់ស្កាត់បង្ការការពារការរីករាយរាលដាលជម្ងឺកូវីដ១៩ក្នុងមូលដ្ឋាន  និងសហគមន៍៕