About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០៣នាក់ ​ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍្ត​ ទី០២  ខែកក្កដា​​​  ឆ្នាំ២០២០  សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន​ ០៣នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នៅវេលាម៉ោង​ ១៤:៣០នាទី​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ​ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្ត​ បានចុះបង្រ្កាបករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ៖​១.ឈ្មោះឈូក សំអន់ ភេទប្រុស​ អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ បាវិតក្រុង បាវិតខេត្តស្វាយរៀង ។ ២.ឈ្មោះ នង សុខុន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះទិត្យ អូន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។



ហើយ​វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន:១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៨ កញ្ចប់ ២.ទូរសព្ទដៃ ០៣ គ្រឿង ៣.អត្តសញ្ញាណប័ណ្ណ ១ សន្លឹក ៤.ម៉ូតូចំនួន ០១ គ្រឿង ៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕