About Me

header ads

ហួសចិត្តជនរងគ្រោះចាប់ចោរបានហេីយដឹកទៅប្រគល់ជូននគរបាលបឹងទំពុន១បែជាថាជាក្មេងរេីសអេតចាយទៅវិញ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់បានធ្វេីជាហៅកង់បីឥណ្ឌារបស់លោកអ៊ុំម្នាក់ដេីម្បីឲ្យដឹកពួកគេខណះទៅដល់កន្លែងស្ងាត់បានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះអស់ចំនួ​ន២គ្រឿងហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះដេញឃាត់ខ្លួនបានម្នាក់ដឹកយកទៅប្រគល់ជូននគរបាលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧​ ខែកក្កដា​  ឆ្នាំ២០២០​ នៅផ្លួវបេតុងជាប់ប្រឡាយទឹកស្អុយ​ ស្ថិតក្នុងសង្កាត់បឹកទំពុនទី១​ ខណ្ឌមានជ័យ។ ជនរងគ្រោះ ឈ្មោះ អុក សំបូរ អាយុ ៥៤ឆ្នាំ​ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅ ម្ដុំសង្កាត់ អូឬស្សី ៣​ ខណ្ឌដូនពេញ។



តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីកកង់បីឥណ្ឌា​ដេីររកម៉ូយតាមផ្លូវនៅម្តុំផ្សារថ្មី​ ភ្លាមនោះក៏ជួបជនសង្ស័យចំនួន៣នាក់ក្មេងៗ​ ពេលនោះជនសង្ស័យក៏បានហៅកង់បីគាត់ដោយប្រាប់ថាពួកគេត្រូវប៉ូសីសចាប់ម៉ូតូអស់ហេីយគ្មានអីជិះទៅផ្ទះទេ​ ទេីបជួលគាត់ឲ្យដឹកទៅម្តុំចំការដូង​ ក្នុងតំលៃ១៨០០០រៀល​ ។ ជនរងគ្រោះបានបន្តថា​ ពេលនោះគាត់ក៏បានដឹកពួកគេរហូតមកដល់ផ្លូវបេតុងខាងក្រោយបុរី៩៩៩​ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យជាកន្លែងស្ងាត់​ ស្រាប់តែជនសង្ស័យឲ្យគាត់ឈប់កង់បីហេីយបានចុះដេីរទៅបាត់ទៅ​ ភ្លាមនោះរូបគាត់ក៏បានលូកយកទូរស័ព្ទពីកាបូបដែលដាក់ជាប់និងចង្កេះស្រាប់តែបាត់អស់ចំនួន២គ្រឿងដោយមួយគ្រឿងម៉ាក Iphone និងមួយគ្រឿងទៀតម៉ាក​ Oppo   ភ្លាមនោះរួបគាត់ក៏បេីកតាមរក​ រហូតមកដល់មុខភ្នំពេញស្ព័តក្លឹប​ ទេីបឃេីញជនសង្ស័យម្នាក់និងឃាត់ខ្លួនបានភ្លាមៗតែម្តង។ ក្រោយឃាត់ខ្លួនបានហេីយជនរងគ្រោះបាននាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន​ទី១​ ខណះទៅដល់ក៏មានមន្ត្រីនគរបាលម្នាក់ចេញមកហ៊ាននិយាយថា​ ជនសង្ស័យខាងលេីជាក្មេងរេីសអេតចាយទេនិងមិនឲ្យអ្នកព័ត៌មានថតរូបទៀតផងរួចក៏នាំទៅសាកសួរបាត់។
ទោះជាយ៉ាងណាយេីងមិនអាចសួនាំពីឈ្មោះជនសង្ស័យបានទេហេីយក៏មិនដឹងពីចំណាក់ការចំពោះសមត្ថកិច្ចយ៉ាងណានោះដែរ ៕