About Me

header ads

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីឆបោកនិងក្លែងបន្លំឯកសារចូលកងទព័

កំពង់ឆ្នាំង: សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងករណីឆបោកម្នាក់និងក្លែងបន្លំឯកសារសាធារណៈចូលបំរើកងទព័ ។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១០.៣០នាទីថ្ងៃទី២២កក្កដា២០២០ដឹកនាំដោយ  មេបញ្ជាការរង ទទួលផែនយុត្តិធម៍ លោកវរសេនីយ៍ទោ ហង្សសុជាតិ បានចុះធ្វេីការស្រាវជ្រាវនិងឃាត់ ខ្លួនជន សង្ស័យចំនួន០១នាក់ឈ្មោះ គយ ណេន ភេទប្រុស អាយុ ៥២ ឆ្នាំរស់នៅភូមិពាមឆ្គោក.ឃុំពាមឆ្គោក.ស្រុជលគិរីខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះដាក់មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងជនសង្ស័យខាងលើឆបោក(ប្រាក់)&ក្លែងបន្លំឯកសារសាធារណះ ស្ថិតនៅចំនុចភូមិថ្មកែវ.ឃុំស្វាយជ្រុំ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឈាន សៅ ភេទប្រុស អាយុ ៥១ ឆ្នាំរស់នៅភូមិជ្រលង.ឃុំដា.ស្រុកកំពង់លែងខេត្តកំពង់ឆាំងពាក់ពន្ធក្លែងឯកសាររត់ការចូលកងទព័កាលពីថ្ងៃទី០២.០៥.២០១៩ ។ជនសង្សយ័ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះដកហូតវត្ថុតាងរួមមាន÷ ម៉ូតូចំនួន ០១ គ្រឿង ម៉ាក C១២៥ ស៊េរីឆ្នាំ ២០១២ ពណ៍ខ្មៅស្លាកលេខកំពង់ឆ្នាំង 1C3633  ។ទូរសព្ទ័ដៃចំនួន០២គ្រឿង ការសំគាល់អ្នកសារពត៍មាន KPN HOT NEWS online ចំនួន(០១) ។អត្តសញ្ញបណ្ណ័សញ្ជាតិខ្មែរចំនួន(០១) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដេីម្បីចាត់ការតាមនិតិវិធី ៕

 ដោយសុក្ខារិន