About Me

header ads

និស្សិត៤៩២នាក់ទៅបន្តការសិក្សានៅប្រទេសវៀតណាមតាមច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិត

ខេត្តស្វាយរៀង៖រាជរដ្ឋាភិបាលបានបញ្ជូននិសិ្សតចំនួន៤៩២នាក់ស្រី១៣៥នាក់ឲ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកប៉ាយនាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះដោយមានការសម្របសម្រួលពីប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិតព្រមទាំងសមត្ថកិច្ចគនរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាមនិងអគ្គកុងស៊ុលប្រទេសវៀត។



ទាក់ទិនក្រុមនិស្សិតទៅបន្តកម្មសិក្សានៅប្រទេសវៀតណាមនេះដែរលោកនាយរងនគបាលអន្តោប្រវេសន៍ប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិតបានឲ្យដឹងថា មន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានសហការជាមួយ ការិយាល័យទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ សមត្ថកិច្ចខេត្តតៃនិញ សម្របសម្រួលដំណើរនិសិ្សត សិក្ខាកាមយោធា សិក្ខាកាមនគរបាលចំនួន៤៩២នាក់ក្នុងនោះស្រី១៣៥នាក់នាក់ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ វិលត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។


ប្រភពបន្តថានិស្សិតដែលចេញទៅបន្តការសិក្សានេះគឺនៅ៥២គ្រឹះស្ថានអប់រំ បណ្តុះបណ្ដាល ទូទាំងប្រទេសវៀតណាម(នៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងតាមបណ្តាខេត្តផ្សេងទៀតនៅប្រទេសវៀតណាម)។ទន្ទឹមនោះ អាជ្ញាធរខេត្តតៃនិញ បានរៀបចំកន្លែងចត្តាឡីស័ក២កន្លែង(ប្រុស១កន្លែងស្រី១កន្លែង)នៅក្នុងក្រុងតៃនិញខេត្តតៃនិញប្រទេសវៀតណាម។នេះជាលើកដំបូងហើយដែលក្រសួងអប់រំក៏ដូចរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតខ្មែរឲ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាមវិញដោយគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញ នៃមហាវិទ្យាល័យក្នុងប្រទេសវៀតណាមបានចាប់ផ្តើមបើកឲ្យសិស្សនិស្សិតចូលសិក្សាវិញ។ ដោយប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងនិងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ បានល្អមានប្រសិទ្ធិភាព ដោយបន្តធ្វើចត្តាឡីសក័ និងអនុវត្តការធ្វើអនាម័យជាប់ជាប្រចាំ៕