អតីត«បុរសឯកអន្តរជាតិ» លោកពឹង ច័ន្ទបរមី ប្រកាសថា លោកមានម្ចាស់ចិត្តហើយ

អតីត«បុរសឯកអន្តរជាតិ» លោក ពឹង ច័ន្ទបរមី បានទទួលជយលាភីលេខ១ ក្លាយជាម្ចាស់គ្រងមកុដក្នុងពីកម្មវិធី ដែលមានប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ ខណៈមាន២៥ប្រទេសមកពីជុំវិញពិភពលោក ចូលរួមប្រកួត។  តារាប្រុស ក៏គ្រងបានដំណែងជាតួឯក ប្រុសក្នុងខ្សែភាពយន្តភាគរឿង  «វិញ្ញា ស្នេហ៍»ផងដែរ។ ព្រោះមានទាំងសមត្ថភាពនិងរូបសម្បត្តិ តារាប្រុសរូបនេះ  បានធ្វើឲ្យសុភាពនារីចាប់អារម្មណ៍រូបលោកនិងចង់ដឹងថាលោកមាន ម្ចាស់គ្រងបេះដូងឬ នៅ? ឆ្លើយជាមួយសំនួរនេះកម្លោះសង្ហា ពឹង ច័ន្ទបរមី មិនលាក់លាមអ្វីនោះទេគឺលោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកមាន ម្ចាស់ចិត្ត ហើយ នឹងកំពុងស្វែងយល់ចិត្តគ្នាមុនឈានដល់ថ្ងៃ ចូលរោងជ័យ។ ក្រោយពីបានដឹងពីចំលើយ របស់លោកពឹង ច័ន្ទបរមី មានតែពាក្យ ជូនពរឲ្យលោកនិងគូរស្នេហ៍ ស្វែងយល់ចិត្តគ្នា និងអាចឈានដល់ជីវិត អាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗ ។