បេីកបរសុខៗដាច់ឡេជ្រុលបុករបាំងថ្មពុះចែងទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ រថយន្តកូរ៉េមួយគ្រឿងខណះកំពុងធ្វេីដំណេីរតាមដងផ្លូវស្រាប់តែដាច់កាឡេរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរលំអស់មួយកង់រងការខូចខាត។



ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់​ ថ្ងៃទី៣០ខែ​មិថុនា​  ឆ្នាំ២០២០​ នៅចំណុចខាងកេីតស្តុបសន្ធម៉ុក​ តាមបន្តោយផ្លូវកម្ពុជាក្រោម​ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េពណ៍ខៀវ​ ពាក់ស្លាកលេខ​ ឆ​ ៣៤៣៣​ ភព២​ ធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែដាច់កាឡេកង់មុខខាងឆ្វេងហេីយបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរលំអស់មួយកង់ចំណែករថយន្តទៅមុខលែងរួចតែសំណាងមិនមាននាក់រងរបួស។



ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕