About Me

header ads

ឆ្លងចរន្តអគ្គិសនីផ្ទុះប្រអប់ភ្លេីងផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ចកិច្ច

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីមានការឆ្លងចរន្តអគ្គិសនីធ្វេីឲ្យផ្ទុះកេីតចេញជាអណ្តាតភ្លេីងតែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១៩២​នកែងផ្លូវលេខ២៥៧​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោករាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានលឺស្នូផ្ទុះកេីតឡេីងដោយចេញពីប្រអប់កាប៉ិនភ្លេីងជាប់និងបង្កោលភ្លេីងធ្វេីឲ្យចេញជាអណ្តាតភ្លេីងយ៉ាងសន្ទោសន្ធៅភ្លាមនោះនាក់ជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រេីនបំពង់ទំអាចគ្រប់គ្រងបាននិងរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុថែមទាំងយករថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៀតដេីម្បីបង្កការផងដែរ។
ពាក់ព័ន្ធហេតុការខាងលេីនេះពុំមានរងរបួសដល់មនុស្សនិងទ្រព្យសម្បត្តិនាក់ដទៃទេ៕សុខា