About Me

header ads

ខឹងប្រេីប្រពន្ធដងទឹកផឹកមិនបានធាក់មួយជេីងប្រកាច់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ : បុរសម្នាក់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងក៏បានចូលដេកក្នុងខ្ទមក្នុងការដ្ឋានសំណង់លុះភ្ញាក់ឡេីងក៏ប្រេីប្រពន្ធឲ្យដងទឹកឲ្យផឹកតែប្រពន្ធមិនទៅក៏កេីតចិត្តខឹងធាក់មួយជេីងបណ្តាលឲ្យប្រពន្ធដួលប្រកាច់ភ្លាមនោះក៏នាំយកទៅមន្ទីរពេទ្យតែដោយអកុសល់ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។


ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ២០នាទីរសៀលថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ ឃុន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកសំណង់ មានស្រុកកំណើតនៅភូមិកណ្តាល  ឃុំផ្ទះរូង  ស្រុកភ្នំក្រវាញ ខេត្តពោសាត់។ចំណែកឯប្តីមានឈ្មោះឆែម ងិហ៍ អាយុជាង៣០ឆ្នាំមុខរបរកម្មកសំណង់ដូចគ្នាមានស្រុកកំណើតនៅភូមិកណ្តាល  ឃុំផ្ទះរូង  ស្រុកភ្នំក្រវាញ ខេត្តពោសាត់ដូចគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុបុរសជាប្ដីបានទៅផឹកស្រាជាមួយមិត្តភក្កិនៅខាងក្រៅ លុះត្រឡប់មកវិញបានចូលដេកនៅក្នុងខ្ទមសំណង់របស់ខ្លួនលុះពេលងើបឡើងមកវិញ ក៏បានប្រើប្រពន្ធរបស់ខ្លួនឲ្យទៅដងទឹកឲ្យផកតែប្រពន្ធមិនទៅភ្លាមនោះ ក៏មានចិត្តខឹងធាក់ប្រពន្ធមួយជើងចំកំប៉េះគូទក៏ដួលបូករួមជាមួយប្រពន្ធមានជំងឺប្រចាំកាយផងក៏ប្រកាច់សន្លប់ស្ដូកស្ដឹងភ្លាមនោះបុរសជាប្តីបានលើកប្រពន្ធដាក់លើភ្លៅរឹតទ្រូងនិងបានស្រែកហៅឲ្យប្រជាពលរដ្ឋជួយដឹកយកប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗតែជាអកុសលក្រោយពីដឹកទៅដល់មន្ទីរពេទ្យស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បានបញ្ជូនមកកាន់ទីកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះមកដល់ឃាត់ខ្លួនបុរសជាប្តីយកទៅកាន់ទីបញ្ជាកការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរ។  ឯសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចរាយការណ៍ទៅខាងសមត្ថកិច្ចកោសល្យវិច្ច័យដើម្បីចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះ។ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ដោយឡែកបុរសជាប្តីក្រោយពីកម្លាំងជំនាញអាវុធហត្ថខណ្ឌធ្វេីការសាកសួរួចក៏បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីចាត់ការបន្ត។