About Me

header ads

លោកស្រី ម៉ាន ចិន្ដា ប្រគល់អណ្ដូងស្នប់ ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបន្លាស់ទីនៅតំបន់គន្ធរ

កំពង់ឆ្នាំង៖ 
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកសី្រ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ និងមានការចូលរួមពីមេឃុំឆ្នុកទ្រូលោក សាំង គឹមស៊ន បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្ដូងស្នប់ចំនួន ០២ ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស ផ្ដល់ជូនតាមរយៈលោកស្រី ជូនដលប្រជាពលរដ្ឋខ្មែឥស្លាម រស់នៅតំបន់យុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។




លោកស្រីបានបញ្ជាក់ថា អណ្ដូងស្នប់ដែលបានប្រគល់ជូនប្រជាពលរដ្ឋនៅពេលបនេះគឺដើម្បីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះផងដែរលោកជំទាវបាន ចុះទៅពិនិត្យ មើលនូវសម្ភារបង្គន់ នៅតំបន់ក្រចាប់ ស្ថិតនៅ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ និងការងារជីកស្រះ ដែលមានទំហំ(៥០គុណ៥០) ជម្រៅ ៤ម៉ែត្រ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ ក្នុងនាមអាជ្ញាធរស្រុក ឃុំ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំតែងតែគិតគូរពីទុក្ខលំបាករស់នៅរបស់ប្រពលរដ្ឋលោកស្រីបានគៀងគររកជំនួយជាច្រើនជូយដល់បងប្អូនដែលមានជីវភាពខ្វះនៅទីនេះ និងសូមប្រសិទ្ធិពរជ័យដល់លោកស្រី ក្រុមគ្រួសារ មានសុខភាពល្អបរិបូណ៌ សម្រេចជោគជ័យក្នុងការងារបម្រើជាតិមាតុភូមិ ៕ដោយសុក្ខារិន