About Me

header ads

បុរសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកដើមអាកាស្យាស្លាប់ដោយខ្លួនឯង

កំពង់ឆ្នាំង: បុរសម្នាក់ជិះម៉ូតូទៅនៅពេលយប់រងគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបុកដើមអាកាស្យាបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង១៧នាទីយប់ ថ្ងៃទី  ១៣ ខែកក្កដា ឆ្នាំ២០២០  កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុច ស្រែកាច ស្ថិតក្នុង ភូមិអញ្ចាញ ឃុំ ក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះរងត្រូវបានគេឲ្យស្គាល់ ឈ្មោះ រឿន សុណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ អូរ ឃុំ ពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក ស៊ីប៊ីអ ពណ៍ ស គ្មានផ្លាកលេខ​ បើកមកដល់ចំណុចខាងលើក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកដើមអាកាស្យា ស្លាប់នៅនិងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសពនាំយកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕