About Me

header ads

កម្មករប្រទះឃើញសាកសពម្នាក់ទៀតដែលសង្ស័យថាជាឃាតករសម្លាប់មនុស្សនៅក្រុមហ៊ុនហងអាញ់ម៉ាងយ៉ាង

ខេត្តរតនគិរី៖​ កម្មករចំការចេកក្រុមហ៊ុនហងអាញម៉ាងយ៉ាងបានរាយការមកថាបានរកឃើញសាកសពម្នាក់ទៀតហើយបន្ទាប់ពីមានករណីសង្ស័យជាអំពើឃាតកម្មមួយកើតឡើងបង្ករការភ្ញាក់ផ្អើលដោយកម្មករបានប្រទះឃើញសាកសពនៅក្នុងព្រៃចំការចេកក្រុមហ៊ុនហងអាញ់ម៉ាងយ៉ាងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរីនោះ។
ក្រោយពីកម្មករប្រទះឃើញសាកសពម្នាក់ទៀតនៅក្នុងក្រុមហ៊ុនខាងលើនេះនៅវេលាម៉ោង៧.៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២០កម្លាំង អធិការដ្ឋានស្រុកកូនមុំនិងកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តបានចុះទៅដល់ធ្វើការត្រួតពិនិត្យ។ ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យទៅទើបដឹងថាសាកសពដែកម្មករប្រទះឃើញថ្ងៃនេះ គឺជាឈ្មោះ បាក់ ណាន ភេទប្រុស អាយុ២៤ឆ្នាំ ដែលបាត់ខ្លួននៅយប់ថ្ងៃទី២៣ ជាមួយគ្នា ក្នុងហេតុការណ៍តែមួយដែលបានទៅឆ្លុះកង្កែបហើយសង្ស័យថាជាឃាតករសម្លាប់ឈ្មោះគឹម សារឿន (ហៅតុង)រត់គេចខ្លួនបាត់បន្ទាប់ធ្វើសកម្មភាព។


សាកសពប្រទះឃើញម្នាក់ទៀតឈ្មោះ បាក់ ណាន នេះកម្មករបានឃើញនៅក្នុងព្រៃស្បូវខាងលិចផ្លូវចំការចេកនៅឆ្ងាយពីកន្លែងសាកសពឈ្មោះ គឹម សារឿន ចំងាយប្រហែល៣០០ម៉ែត្រ ហុំព័ទ្ធដោយព្រៃឫស្សីព្រិចនិងស្បូវក្រាស់ៗ។ បើតាមកម្លាំងជំនាញក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួចបានសន្និដ្ឋានឱ្យដឹងថាគេឃើញសាកសពដេកស្លាប់ខុសពីប្រក្រតី គឺដេកផ្ងា ជើងទាំងពីរបញ្ឈរជង្គង់ ដៃទាំងពីរបត់រាងជាអក្សរL បើតាមការពិនិត្យទៅលើកាយវិការដេកស្លាប់របស់សាកសពកម្លាំងជំនាញថា គឺសម្លាប់នៅកន្លែងផ្សេងហើយយកសពមកទម្លាក់ចោលនៅក្នុងព្រៃស្បូវនេះតែម្ដង។ សាកសពមានសភាពហើមរលួយដង្កូវចោះមុខពិបាកសំគាល់ស្លាកស្នាមឃើញនៅត្រង់បំពង់កមានស្នាមចាក់មួយកន្លែង នៅជុំវិញរង្វង់កមានស្នាមអាររយះសាច់ដាច់ឆ្អឹងបំពង់ខ្យល់ នៅត្រង់ប្រអប់ដៃស្ដាំមានស្នាមរបួសរយះសាច់មួយកន្លែង ផ្នែកខាងក្រោយនៅត្រង់ចុងស្លាបប្រចៀវឆ្វេងមានស្នាមចាក់មួយកន្លែង នៅត្រង់កំភួនជើងផ្នែកក្រោយមានស្នាមរបួសរយះសាច់ទំហំ៥សង់ទីម៉ែត្រ មួយកន្លែងទៀតផងដែរ។
កម្លាំងជំនាញបានបញ្ជាក់ថារហូតមកដល់បច្ចុប្បន្នពុំទាន់រកឃើញអត្តសញ្ញាណឃាតករនៅឡើយទេ។
បន្ទាប់ពីធ្វើ ការពិនិត្យសាកសពរួចរាល់ កម្លាំងអធិការស្រុកក៏បានប្រគល់សពឱ្យក្រុមគ្រួសារ សាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ។ ហើយកម្លាំងជំនាញនៃអធិការដ្ឋានស្រុកកូនមុំកំពុងធ្វើការស្រាវជ្រាវបន្តរកជនដៃដល់ ដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសតាមនិតិវីធីច្បាប់៕