About Me

header ads

កម្លាំងសមត្ថកិច្ចម្រុះចុះត្រួតពិនិត្យទីតាំងផលិតទឹកសម្រាប់សុខភាពនៅខណ្ឌពោធិ៍សែនជ័យនិងទួលគោក

ភ្នំពេញ៖ ទីតាំងផលិតទឹកសម្រាប់ថែបំប៉នសុខភាពមួយកន្លែងយីហោ«ខ្មែរអេកូតិចណូឡូជី»ស្ថិតនៅតាមផ្លូវលំលេខ៤២ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមានវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រសួងសុខាភិបាល សហការណ៍ពីអាជ្ញាធរមូលដ្ឋាន ។បានចុះទៅធ្វើការត្រួតពិនិត្យនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ ដោយសង្ស័យថាការផលិតពុំទាន់ត្រឹមត្រូវតាមស្តងដា និងបទដ្ឋានបច្ចេកទេស។



នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចចម្រុះបានរកឃើញទឹកជាច្រើនប៊ីដុង ប៉ុន្តែពុំទាន់ដឹងប្រកដថាជាទឹកអ្វីនោះទេ ហើយកម្លាំមន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យនិងពិសោធន៍ភ្លាមៗ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលថាទឹកនោះអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរឬអត់នៅឡើយ ។ដោយឡែកំណាងម្ចាស់ទីតាំងបានអះអាងថា ទឹកនៅក្នុងប៊ីដុងដែលដាក់តម្រៀបជួរគ្នានោះគឺជាទឹករ៉ែសម្រាប់ផលិតជាទឹកសុខភាពតែប៉ុណ្ណោះ ហើយវាមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ។ចំណែកទីតាំងនេះជាកន្លែងសម្រាប់ពិសោធន៍ទឹក មិនមែនជាកន្លែងផលិតនោះទេ ហើយកន្លែងផលិតគឺស្ថិតនៅក្នុងខណ្ឌទួលគោកឯណោះ។



ក្រោយពីការត្រួតពិនិត្យរួចកម្លាំងមិនបានដកហូតយកសម្ភារៈឬទឹកទាំងនោះឡើយ ហើយបានណែនាំឲ្យម្ចាស់ទីតាំងធ្វើយ៉ាងរក្សានូវអនាម័យល្អ ផលិតឲ្យត្រឹមត្រូវតាមស្តង់ដា មានច្បាប់ត្រឹមត្រូវ ។បន្ទាប់មកកម្លាំងសមត្ថកិច្ចចម្រុះខាងលើពុំបានទៅធ្វើការត្រួតពិនិត្យទីតាំងមួយទៀតដែលស្ថិតនៅផ្ទះលេខ៣ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២២១កែងផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញជាបន្តទៀត៕