About Me

header ads

រថយន្តកាមរីបាឡែនរេចង្កូតព្រលះនិងរថយន្តកូរ៉េដឹកមាន់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បានបេីករថយន្តកាមរីបាឡែនរេចង្កូតបុកនិងរថយន្តកូរ៉េដឹកមាន់ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាព្រូឡានរងរបួសជេីង ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១និង២០នាទី រំលងអធ្រាតឈានចូលថ្ងៃពុធទី០៨ខែកក្កដាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។





តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ នារីរូបស្រស់ម្នាក់បេីករថយន្តម៉ាក កាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1167 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុ ទំនងជាងងុយដេក បានរេចង្កូតទៅខាងធ្វេងដៃ បុកជាមួយនិងរថយន្តកូរ៉េ ព័ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-8240 ដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យព្រូឡានម្នាក់រងរបួសជេីងខាងស្ដាំ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។




ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តកាមរីបាឡែនព្រមចេញថ្លៃខូចខាតយករថយន្តទៅជួសជុលឲ្យស្អាតឡេីងវិញ ដើម្បីបញ្ចប់រឿង ៕