About Me

header ads

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធិងបទល្មើសនេសាទឆក់ត្រីខុសច្បាប់នៅស្រុកសេសានខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈកម្លាំងជលផលនៃមន្ទីកសិកម្មខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនង្ស័យ២នាក់និងដកហូតវត្ថុតាងបទល្មើសឆក់ត្រីខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩កក្កដា២០២០ស្ថិតនៅចំណុចបឹងយ៉ត ក្នុងភូមិអ៊ិបុ ឃុំស្តៅស្រុកសេសានខេត្តស្ទឹងត្រែង។ជនសង្ស័យដែលកម្លាំងជលផលនៃមន្ទីកសិកម្មខេត្តស្ទឹងត្រែងឃាត់ខ្លួនបាន១ឈ្មោះ ពុន រស្មី ភេទប្រុស អាយុ១៩ មុខរបរធ្វើស្រែចំការ, ទី២ ពុន នុនប៉ាក់ ភេទប្រុស អាយុ២៩ឆ្នាំមុខរបរធ្វើស្រែចំការ អ្នកទាំងរស់នៅភូមិភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។



លោកទុំ នីរ៉ូ ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកម្លាំងបានដកវត្ថុតាងរួមមាន ទូកឈើ០១គ្រឿងប្រវែង៧ម៉ែត្រ ត្រីចម្រុះ៥គីឡូកា្រម ម៉ាស៊ីន១គ្រឿង ក្បាលឆក់១២គ្រាប់១កំភ្លេ អាគុយ២ និងថ្នងដងត្រីចំនួន២។
លោកថាជនសង្ស័យដែលពាក់ព័ន្ធជាមួយបទល្មើសខាងលើកំពុងស្ថិតក្រោមការសាកសួររបស់មន្ត្រីជំនាញ និងចងក្រងសំណុំឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។