About Me

header ads

ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស្ទាក់វាយស្លាប់១នាក់របួសធ្ងន់ម្នាក់រត់គេច១នាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសបានស្លាប់នៅក្បែជណ្ដើរផ្ទះ និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាល ចំណែកឯជនសង្ស័យដៃដល់ជាជនទី៣បានរត់គេចខ្លួនបាត់ ក្នុងករណីហឹង្សាដោយចេតនាវាយសម្លាប់មនុស្សនេះ បន្ទាប់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុីរឿងដណ្ដើមក្បាលម៉េក្រូច្រៀង ។

 ហេតុការណ៍ឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី ណាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ជនជាតិរងគ្រោះ(ស្លាប់)ឈ្មោះ ស៊ុន រីម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅទល់មុខផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុ បានរងរបួសសុះលើផ្ទៃមុខ និងខ្ទេចក្បាលចេញខួ ។

 ចំណែកគូរទំនាស់ជាជនរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ដៃ(ស្ដាំ) កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យព្យាបាលដែរនោះឈ្មោះ នឿង ធូ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងជនសង្ស័យដៃដល់ជាជទី៣ត្រូវជាកូនបង្កើតរបស់តាបាក់ដៃ(នឿង ធូ)ឈ្មោះ ធូ ធុន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

 ករណីឃាតកម្មខាងលើនេះ មុនដំបូងគេឃើញមានកម្មវិធីផឹកស៊ីតូចមួយ នៅផ្ទះរបស់(ទី ណាក់)ដូចបានរៀបរប ដោយផឹកស្រាបៀរ និងដាក់ធុងបាស់តូចមួយច្រៀងកម្ដផង ដែលគ្នាចំនួន ៣នាក់ ទី១ ឈ្មោះ ទី ណាក់ ម្ចាស់ផ្ទះ ទី២ ឈ្មោះ ជឿន នៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងទី៣ ឈ្មោះ ធូ ធុន (ជនសង្ស័យគេចខ្លួន) ស្រាបគ្នានោះជនរងរបួសបាក់ដៃ(ស្ដាំ)ឈ្មោះ(នឿង ធូ)ស្រវឹងមកពីក្រៅចូលផឹកដែរ ខណៈនោះជនរងគ្រោះស្លាប់ឈ្មោះ(ស៊ុន រីម)ចូលមកទៀត គ្រានោះបទចម្រៀងកុម៉ង់របស់តា(នឿង ធូ)មកដល់វេន ប៉ុន្តែត្រូវបានឈ្មោះ ស៊ុន រីម(ស្លាប់)ច្រៀងបានមុន ក៍ទំនាស់ពាក្យសម្ដីគ្នាតែម្ដងគ្រាដែលអ្នកទាំងពីនាក់ពុំសូវមើលមុខគ្នាស្រាប់ផង ម្ចាស់ផ្ទះ(ទី ណាក់)ឃើញស្ថានភាពបែបនេះ ឲ្យឈ្មោះ ធូ ធុន ត្រូវជាកូនបង្កើតជាជនសង្ស័យជូនឪទៅផ្ទះ ហើយកូន(ធូ ធុន)មកផឹកបបន្ត ជនរងគ្រោះ(ស្លាប់)ដើរឆ្លងផ្លូវទៅផ្ទះដែរ ចៃដន្យជនរងរបួស(នឿង ធូ)ស្ទាក់វាយក្បែជណ្ដើរ ប៉ុន្តែទំនងវាយចាញ់ឈ្មោះ ស៊ុន រីម(ស្លាប់) ស្រែកជួយអាញ់ផងអារីមវាយអាញ់បាក់ដៃហើយ កូនបង្កើត(ធូ ធុន)ជាជនសង្ស័យដៃដល់រត់ទៅក៍លឺសម្លេងភីសភូសៗ ប៉ុន្តែមើលពុំឃើញអ្វីទេព្រោះងងិតពេក ក៍នាំគ្នាឆោឡោឡើងដឹកជនរងរបួស(នឿង ធូ)ទៅមន្ទីរពេទ្យទាំងយប់ នេះបើយោងតាមប្រភពព័ត៌មាន ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ៕


ដោយៈ បុឹម ពិន