About Me

header ads

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង ប្រជុំពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋជូនប្រជាជននៅមូលដ្ឋានក្នងភូមិសាស្ត្រខេត្ត

ស្ទឹងត្រែងៈ ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការកាន់កាប់ដីធ្លី នៅមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ត បានដឹកនាំកិច្ចប្រជុំនិងពិនិត្យពិភាក្សាទៅលើនិតិវិធីក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតពិតប្រាកដ ។

អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការគ្រប់គ្រងដីរបស់រដ្ឋខេត្តធ្វើឡើងស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានស្នើសុំឆ្វៀលកាន់កាប់ដីរបស់រដ្ឋចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថាន ដីសម្បទានសង្គមកិច្ច និងដីផ្សេងៗទៀតដែលជាដីគ្រប់គ្រងដោយរដ្ឋនិងពុំទាន់បានគាត់ចេញជូនប្រជាជន។

ឯកឧត្តម បន្តថាគណៈកម្មការគ្រប់គ្រងរដ្ឋនិងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋចំពោះតែប្រជាពលរដ្ឋនិងមន្ត្រីរាជការណាដែលបានគ្រប់គ្រងដីរបស់រដ្ឋយ៉ាងតិច១០ ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់។
ឯកឧត្តមបានបញ្ជាក់ថាចំពោះជនខិលខូចដែលបានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋអាជ្ញាធរនឹងធ្វើការអនុវត្តន៍ទៅតាមនីតិវិធីច្បាប់និងផ្ដល់សិទ្ធិកាន់កាប់ដល់ជនខិលខូចទាំងនោះឡើយ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់នូវរាល់ការចូលត្រៀមកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូចដោយអនុវត្តទៅតាមវិធីនៃច្បាប់របស់កម្ពុជាពុំមានការលើកលែងដល់ជនណាម្នាក់ឡើយ។

គួបញ្ជាក់ផងដែរថា គណៈកម្មការគ្រប់គ្រងដីរដ្ឋនិងធ្វើការអនុវត្តនីតិវិធីនៃការកាត់ដីជូនប្រជាពលរដ្ឋដោយចាប់ផ្ដើមពីស្រុកថាឡាបរិវ៉ាត់និងធ្វើជាបន្តបន្ទាប់ទៅកាន់ស្រុកសៀមប៉ាង ស្រុកសេសាន និងក្រុងស្រុកចំនួន៣បន្តបន្ទាប់ទៀត។


ឡុង កាន់សំនៀង