About Me

header ads

នគរបាលប៉ុស្តិ៍ពងទឹក ឃាត់ខ្លួនអ្នកសេពគ្រឿងញៀនម្នាក់

ភ្នំពេញ ៖កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក បានធ្វើការឃាត់ខ្លួនសេពគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២  ខែ កក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំងដោក សង្កាត់ពងទឹក  ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យមាន ឈ្មោះ ម៉ម គង្គា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខាងលើ ។





នគរបាលនិយាយថា មុននឹងឈានដល់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានធ្វើការបានល្បាតក្នុងមូលដ្ឋាន មកដល់ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិត្រាំងដោក សង្កាត់ពងទឹក  ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញបុរសនេះ។ពេលនោះ ដោយមានការសង្ស័យក៏បានធ្វើការឃាត់ខ្លួន ធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល៖ វិជ្ជមាន (មានសារធាតុញៀន) ទើបបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕