About Me

header ads

បុរសវិកល់ចរិត្តម្នាក់បានធ្លាក់ទឹកស្លាប់ដោយមិនដឹងមូលហេតុ

ខេត្តកំពង់ឆ្នាំង:
ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋថ្នាក់ភូមិស្រុក ក៏បានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំបន្ទាយព្រាលតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី 21 កក្កដា 2020 នៅប្រឡាយទឹកមួយកន្លែងដែលផឹកនៅក្នុងភូមិបន្ទាយព្រាលឃុំបន្ទាយព្រាលស្រុករលាផ្អៀខេត្តកំពង់ឆ្នាំង ។


អ្នកដែលបានឃើញហេតុការណ៍ខាងលើនេះបានអោយដឹងថាបុរសម្នាក់បានធ្លាក់ក្នុងប្រឡាយទឹកគូរ មួយកន្លែង តាមបណ្ដោយផ្លូវ 144 ខាងជើងបរិវេណព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុករលាប្អៀរលោកវរសេនីយ៍ឯក ទឹមចន្ធូី បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១និង១០នាទីថាសាកសពបុរសរងគ្រោះត្រូវគេប្រទះឃើញខាងលើនេះជាមនុស្សវិកលចរឹកនិងមិនមានអត្តសញ្ញាណច្បាស់លាស់និងមិនដឹងមកពីណាឡើយហើយគេឃើញដើរសុំបាយបងប្អូនប្រជាពលរដ្ឋហូប ។ ពាក់ពន្ធករណីខាងលើលោកសន្និដ្ឋាថាជនរងគ្រោះវិកលចរឹកខសងលើនេះអាចចុះលេងទឹកឬកចុះបេះព្រលិតទំនងជារអិលជើងលង់ទឹកស្លាបដោយមិនមាននណាបានដឹងនោះឡើយ ។


ជុំវិញករណីហេតុការណ៍សពអណ្ដែតទឹកខាងលើនេះសមត្ថកិច្ចកុំពង់ធ្វើកុសលវិច័យប្រកាសរកបងប្អូនសាច់ញាតិដើម្បីមកទទួលយកសពជនរងគ្រោះខាងលើយកទៅធ្វើបុណ្យតាមប្រពៃណី ។
ក្នុងនោះសាកសពជនរងគ្រោះបើមិនមានសាច់ញាតិបងប្អូននោះទេសមត្ថកិច្ចនាំយកទៅវត្តដើម្បីរៀបចំបូជាតាមប្រពៃណីផងដែរ ៕