About Me

header ads

បុរសម្នាក់បានស្លាប់ក្នុងរណ្តៅរ៉ែមាស បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ក្នុងរណ្តៅរ៉ែមាស បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ អាជីវកម្មរ៉ែមាសនៅទូទាំងខេត្តមណ្ឌលគិរី បានបិទអស់រយៈពេលជិត៣ឆ្នាំទៅហើយនោះ។




សេចក្តីរាយការណ៏នាព្រឹកថ្ងៃទី០១ កក្កដា ២០២០ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៥នាទីព្រឹក មានករណី មនុស្សស្លាប់ ដោយធ្លាក់រណ្តៅរ៉ែ នៅតំបន់រ៉ែមាសស្ថិតនៅភូមិពូទុង  ឃុំចុងផ្លាស់  ស្រុកកែវសីមា  ខេត្តមណ្ឌលគិរី  ។ ជនរងគ្រោះឈ្មោះ សឿន លីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែ ស្រុកកំណើត ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ មុនស្លាប់រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។



សេចក្តីរាយការណ៏បន្តថា មានក្រុមមនុស្សចំនួនបីនាក់ដែលបានលួចចុះរករ៉ែ ក្នុងរណ្តៅដែលបានបិទចោលយូរហើយជាមួយជនរងគ្រោះ។ជនរងគ្រោះស្លាប់ដោយសារចុះក្នុងរណ្តៅរ៉ែជិះរ៉តបំពាក់ខ្សែពានខុសបច្ចេកទេស ជាន់ខ្សែពានមួយចំហៀងរអិលធ្លាក់ក្នុងរណ្តៅរ៉ែជម្រៅ៤០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង កើតហេតុតែម្តង។



ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសួរទៅក្រុមដែលចុះលួចជីករ៉ែជាមួយជនរងគ្រោះ ទើបដឹងថារណ្តៅរ៉ែដែលមានកណីធ្លាក់មនុស្សស្លាប់ ជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ បន្ទាប់ពីការស្រាវជ្រាវព័ត៌មានជុំវិញកន្លែងកើតហេតុ ការនិងពិនិត្យសាកសព រួច សមត្ថកិច្ចសន្និដ្ឋានបានថា  ជនរងគ្រោះពិតជាស្លាប់ដោយសាររអិលធ្លាក់ចូលរណ្តៅរ៉ែបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ទោះជាយ៉ាងណាគិតត្រឹមថ្ងៃទី០១ កក្កដា ២០២០ កោះសន្តិភាពមិនអាចសុំការបញ្ជាក់ពីមន្ទីររ៉ែខេត្តមណ្ឌលគិរីបានទេ ។