About Me

header ads

នារីបម្រើសេវាផ្លូវភេទសាច់ខ្ចីញ៉េញម្នាក់​ ត្រូវបានបុរសជនជាតិវៀតណាម ប្តឹងប៉ូលិសចាប់ខ្លួនពីបទ លួចកាបូបលុយ

ភ្នំពេញ​ ៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានធ្វើការឃាត់ខ្លួននារីសង្ស័យម្នាក់ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២១​ ខែកក្ដដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ កែងផ្លូវលេខ៩០​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ពីបទលួចយកកាបូបលុយ​ អស់២ពាន់ដូល្លារ​ ពីបុរសម្នាក់បានសម្រេចនាពេលកន្លងទៅ​ ។

សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចក​ បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ សុខ​ អ៊ាងមួយ ភេទស្រី អាយុ29ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ778 ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ពីបទលួចកាបូបលុយ កាលពីថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង ០១ម៉៣០នាទី នៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

ពីជនរងគ្រោះ​ ឈ្មោះ​ PHAN VAN​ DAT ភេទប្រុស​ អាយុ28ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប,​ ដោយសំភារៈបាត់បង់​ លុយចំនួន2000$ (ពីរពាន់ដុល្លារ),​ អត្តសញ្ញាណប័ណ្ណវៀតណាម01សន្លឹក និងកាតអេធីអឹម(AgriBank)​01សន្លឹក។ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងធ្វេីការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿងតាមនិតិវិធី នៃច្បាប់​ ៕