About Me

header ads

ស្ត្រីរងគ្រោះដោយភ្លើងឆាបឆេះរងរបួសទាំងម្តាយនិងកូននៅស្រុកជល់គីរីបានទទួលអំណោយពីសាខាកាកបាទក្រកម្ពុជាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រឿងឧបភោគបរិភោគត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកទៅប្រគល់ជូនស្ត្រីដែលរងគ្រោះដោយភ្លើងឆេះសាំងម្ដាយទាំងកូននៅស្រុកជលគិរី ។

ការចុះសាកសួរសុខទុក្ខទុកបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនអ្នករងគ្រោះដោយសាររលាកភ្លើង ពីរនាក់ ម្ដាយកូន កាលពីថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដែលមាន ម្ដាយឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ កូនឈ្មោះ សាំង គឹមស៊ន់ អាយុ ៣ឆ្នាំ បច្ចុប្បន្នម្ដាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំណែកកូន សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

នាឱកាសពេលនោះផងដែរប្រធានគណៈកម្មាធិការសាខាកាកបាទកនរហមកម្ពុជាខេត្តកំពងើឆ្នាំងលោក អមសុភា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោក  ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ  ។

លោកក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់កុំអោយធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើន ហើយនៅក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះដែរ  ។

លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមអោយពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន ព្រមទាំងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសក្នុងថ្ងៃនេះ ជូនដល់ពួកគាត់ផងដែរ ។

អំណោយដែលនៃយកមកប្រគល់ជូនរួនមាន ៖ អង្ករ ២៥គ.ក្រ, មី ១កេះ, ត្រី ខ ១០កំប៉ុង, ឃីត ១កញ្ចប់ (ភួយ ១ សារុង ១ ក្រមា ១ មុង ១), ទឹកដោះគោឆៅ ១២កំប៉ុង, ស្ករ ស ០.៥គ.ក្រ, ទឹកសុទ្ធ ១កេះ, និងថវិកា ១០០ ០០០រៀលផងដែរ ៕

 ដោយសុក្ខារិន