About Me

header ads

ប្រទះឃើញសពហើមស្អុយរលួយនៅក្នុងព្រៃនៅស្រុកពេជ្រាដាតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

មណ្ឌលគិរីៈគិតត្រឹមថ្ងៃអាទិត្យនេះ សពដែលហើមស្អុយរលួយ ដែលត្រូវគេប្រទះឃើញក្នុងព្រៃនាស្រុកពេជ្រាដានោះ សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណឬសាច់ញាតិបាននៅឡើយ ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ អោយដឹងនៅព្រឹកថ្ងៃទី០៥ កក្កដានេះថា គិតត្រឹមថ្ងៃអាទិត្យនេះ សមត្ថកិច្ចជំនាញរបស់យើងនៅពុំទាន់អាចស្វែងរកអត្តសញ្ញាណសាកសពបាននៅឡើយ។ លោកថាក្រោយពិនិត្យលើសាកសព គឺបានស្វែងរកឃើញតែកងដៃប្រាក់ចំនួន៣ អ៊ីចឹងសមត្ថកិច្ចពុំមានអ្វីដែលត្រូវកំណត់យកជាអត្តសញ្ញាណរបស់គាត់បានសោះ ។និងបានផ្ញើររូបភាពទូទាំងប្រទេសដើម្បីជួយស្រាវជ្រាវរកបងប្អូនសាច់ញាតិរបស់គ្រួសារណាដែលបានបាត់។ ហើយគ្រប់រាជធានីខេត្តបានបញ្ជួនព័ត៌មានមកវិញ គឺពុំមានការបាត់ខ្លួននោះទេ។ ដូចច្នេះទាំងអត្តសញ្ញាណនិងមូលហេតុនៃការស្លាប់គឺពុំអាចកំណត់បាននៅឡើយ។




លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថាសព បានបញ្ជួនមកតម្កល់នៅវត្តដេអេ រង់ចាំសាច់ញាតិមកទទួលយកទៅ។ ដោយឡែកសេចក្តីរាយការពីស្រុកកែវសីមាបានឲ្យដឹងថា មានស្ត្រីម្នាក់ឈ្មោះ មុន ចាន់ធឿន ត្រូវបានក្រុមគ្រួសារប្រកាសថាបានបាត់ខ្លួនច្រើនថ្ងៃមកហើយ ដោយពុំទទួលបានដំណឹងអ្វីទាល់តែសោះ។ ករណីនេះស្នងការដ្ឋានបានផ្តល់ព័ត៌មាននេះទៅក្រុមគ្រួសារផងដែរ។ ក្រោយផ្ទៀងផ្ទាត់រួច ក្រុមគ្រួសារបានអះអាងថា មិនមែនជាសមាជិកគ្រួសារខ្លួនដែលបាត់ខ្លួននោះឡើយ។
សូមជម្រាបថា នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១០នឹង ២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រា សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍ពូជ្រៃ បានចុះទៅ ពិនិត្យកន្លែងកេីត ហេតុករណី មនុស្សស្លាប់  នៅចំណុចក្បាលជ្រោះដៃអូរប៉ូយ  ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ  ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។





កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ក្នុងការពិនិត្យយេីងឃេីញសាកសពមានសភាពស្អុយរលួយអស់សល់តែស្បែកនឹងគ្រោងឆ្អឹងមានពាក់អាវសង្រែកពណ៍ ស ស្លៀកខោខ្លីពណ៍ខ្មៅ  ជើងខាងស្តាំ  របូតចេញពីខ្លួនចំងាយ ១,៦០ម ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាលពាក់កងដៃប្រាក់ចំនួន៣កង ជើងខាងឆ្វេងសណ្តូកត្រង់ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ឬបែក  ។ តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញទៅលើទម្រង់ មុខ សក់នឹងកងដៃបញ្ជាក់ថា ជា សាកសព មនុស្សស្រី  ពុំស្គាល់អត្តសញ្ញាណ  ដែលស្លាប់គឺមានរយៈពេលប្រហែលជាង០១ខែមកហើយក្នុងការពិនិត្យលេីគ្រោងឆ្អឹងសាកសពទាំងមូលពុំមានស្នាមបាក់ បែកចំណុចណាមួយនោះទេ៕