About Me

header ads

បើកបរម៉ូតូវ៉ាជែងជ្រុលទៅបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់២នាក់ និងរបួសម្នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារជិះម៉ូតូវ៉ាជែងជ្រុល ទៅបុកជាមួយរថយន្ដមួយគ្រឿងបញ្ច្រាសទិសគ្នា។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។






បើយោងតាមសេចក្តីសមត្ថកិច្ចបានអោយដឹងថា៖ នៅមុនពេលកើតហេតុ មានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច (Next) ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងជាមួយរថយន្តហាយឡិនឌ័រមួយគ្រឿង ស្របទិសគ្នាក៏ជ្រុលចង្កូតបុកជាមួយរថយន្តសុីណា ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតមកលិច លាន់ឮដូចរន្ទះបាញ់ខែប្រាំងបណ្តាលឲ្យខ្ចាត់ចូលក្រោមរថយន្តធុនធំមួយគ្រឿងទៀត ដែលចតចោល ធ្វើឲ្យមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួន ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ។សមត្ថកិច្ចបន្តទៀតថា៖ចំពោះជនរងគ្រោះទាំងអស់គឺពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏កំពុងស្រាវជ្រាវរកសាច់ញាតិផងដែរ៕