About Me

header ads

ឃាតក​យកដងពូថៅញ៉ាត់ចូលមាត់ស្រ្តីរើសអេតចាយស្លាប់ក្នុងខ្ទមគឺជាប្ដីកំណាចពេលនេះចាប់ខ្លួនបានហើយ

ភ្នំពេញ​ ៖​ ជនដៃដល់ដែលយកដងពូថៅញ៉ាត់ចូលមាត់ស្រ្តីរើសអេតចាយស្លាប់យ៉ាងអាណោចអាធ័មនោះ ជាប្ដីរបស់ស្រ្តីរងគ្រោះ ពេលនេះត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី១បើកការស្រាវជ្រាវធ្វើការឃាត់ខ្លួនបានហើយនៅវេលាម៉ោង១១នឹង០០នាទីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០។

គួរំលឹកផងដែរថា ស្ត្រីម្នាក់ត្រូវបានឃាតក​ យកដងពូថៅញ៉ាត់ចូលមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអធម៌​បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  សពស្ត្រីរងគ្រោះមានឈ្មោះ ស្រី ពៅ អាយុ២៩ឆ្នាំមុខរបររើសអេតចាយស្នាក់នៅជាមួយប្ដី​ក្នុងខ្ទមត្រង់ចំណុចកេីតហេតុ​ និងមានមុខរបប​ រេីសអេតចាយ​ជាមួយគ្នា​ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីជនសង្ស័យបានយកដងពូថៅញ៉ាត់ចូលមាត់ស្រ្តីជាប្រពន្ធស្លាប់ហើយបានគេចខ្លួនបាត់មោល ក្រោយមកសម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យបាននៅផ្លូវបេតុ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាំមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១  ជនដៃដល់បានសារភាពប្រាប់ថាខ្លួនមានឈ្នោះ កែវ វណ្ណៈ អាយុ ២២ឆ្នាំ មុខរបររើសអេតចាយត្រូវជាប្ដីស្រ្តីរងគ្រោះស្នាក់នៅជាមួយគ្នា ហើយខ្លួនគ្មានបំណងសម្លាប់ប្រពន្ធទេ ដោយប្រពន្ធមានជំងឺតេតាណូសមានអាការះប្រកាច់ខ្លាចប្រពន្ធខាំអណ្ដាតស្លាប់ក៏យកដងពូថៅញ៉ាត់ចូលមាត់ប្រពន្ធស្រាប់តែដាច់ខ្យល់ស្លាប់តែម្ដង ហើយខ្លួនភ័យខ្លាំងពេកក៏រត់គេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នជនដៃដល់ខាងលើសមត្ថកិច្ចខណ្ឌមានជ័យកំពុងធ្វើការសាកសួរក៏សាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ទៅតាមច្បាប់បន្តទៀត។