About Me

header ads

សាហាវហួសរឿងក្មេងៗទាស់គ្នាសោះស្រ្តីម្នាក់យកកាំបិតអារមុខក្មេងស្រីម្នាក់របួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាពយកកាំបិតប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាលកាលពី២ថ្ងៃមុន។ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើមិនបាបសម្រេចទេ ដោយសារតែនាងស្រែកយំខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខនិងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងររួចរត់គេចខ្លួនចូលទៅក្នុងផ្ទះមុននិងនគរបាលឃាត់ខ្លួន។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដៃដល់ខាងលើឈ្មោះលីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថាកូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះចេញឈាមវិញដូច ជាកូនគាត់វិញប៉ុណ្ណោះ។ហើយនៅវេលារសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិតរួចក៏ចាប់ក្មេងស្រីនោះអារនិងឆូតមុខ ច្រមុះ និងដៃព្រមទាំងកតែម្ដង នេះគែជាការតបស្នងហើយអ្នកដាំផ្លែអ្វីគឺបានផលនោះអ៊ីចឹងហើយ។

រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួស ផ្ទៃមុខ ច្រចុះ ក និងដៃ នាងមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។

អ្នកភូមិបាននិយាយថា រឿងហេតុនេះផ្ដើមពីការកាន់ជើងកូនខ្លាំងពេកនិងខ្វះការពិចារណាវែងឆ្ងាយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ បន្ទាប់មក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេងហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ក្រកៀក យកកាំបិតទើបនិងទិញថ្មីៗដើម្បីអារកសម្លាប់ចោល ។ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃនិង ក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។

ក្រោយមកនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍កាកាប២ បានចេញអន្តរាគមន៍រហូតឈានដល់ការឃាត់ខ្លួនបាននាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕