About Me

header ads

ឃាត់ខ្លួនឪពុកតិរច្ឆាន ប៉ុនប៉ងរំលោភកូនបង្កើតខ្លួនឯង!

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ដែលជាឪពុកតិរច្ឆានប៉ុនប៉ងចាប់រំលោភកូនបង្កើតខ្លួនឯងត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីចាប់ខ្លួនបញ្ជូនមកអធិការដ្ឋានក្រុងស្ទឹងត្រែង។

ជនសង្ស័យជាឪពុកត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង។

មេប៉ុស្តិ៍សង្កាត់សាមគ្គីលោកអ៊ុង សុភ័ក្របានឲ្យដឹងថាជនសង្ស័យជាឪពុកមានឈ្មោះអាតអាង ភេទប្រុស អាយុ ៤៨ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកកូនបង្កើតឈ្មោះអ.ម.នភេទស្រីអាយុ១៥ ឆ្នាំ(អនីតិជន)រស់នៅជាមួយឪពុកបង្កើតក្នុងភូមិឃុំកើតហេតុខាង។

លោកមេប៉ុស្តិ៍បន្តឲ្យដឹងទៀតថា:នៅយប់កើតហេតុម៉ោង ៥ទៀបភ្លឺជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯងបង្កើត តែដោយសារកូនស្រីស្លៀកខោ ជាច្រើនជាន់ និងមានការរើបម្រះ(មិនបានសម្រេច)ស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

        បច្ចុប្បន្នជនសង្ស័យជាឪពុកត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាមគ្គី ធ្វើការឃាត់ខ្លួនធ្វើរបាយការណ៍បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕