About Me

header ads

ចង់បានហួសពេកលោកព្រះកាប់ផ្លូវលំវៀលស្ទូងស្រូវនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកអភិបាលស្រុករមាសហែកបានចុះដោះស្រាយករណីម្ចាស់ស្រែកាប់ផ្លូវស្ទួងស្រូវដែលធ្វើឲ្យមានការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវលំមួយខ្សែនេះក្រោពីលោកអភិបាលស្រុកចុះអប់រំនិងដោះស្រាយជនដែកកាប់ផ្លូវលំធ្វើស្រែនោះបានយល់ព្រមលប់ដីធ្វើផ្លូវវិញហើយ។

សូមបញ្ជាក់កន្លងមក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាព ម្ចាស់ស្រែបានកាប់ផ្លូវស្ទួងស្រូវធ្វើឲ្យផ្លូវរួមតូច អាជ្ញាធរឃើញបែបនេះ បានចុះទៅដោះស្រាយបានហើយតាមសំណើរប្រជាពលរដ្ឋ។ទាក់ទិនករណីនេះដែរក្រុមប្រឹក្សាឃុំកំពង់ត្រាចបានឲ្យដឹងថា ការចុះសម្របសម្រួលនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ដឹកនាំដោយលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំក្រុមការងារចុះដោះស្រាយឈានដល់បញ្ចប់ហើយ។ជនដែលកាប់ផ្លូវលំស្ទូងស្រូវនោះឈ្មោះពៅ សារិទ្ធ ភេទប្រុសអាយុ៥១ឆ្នាំមុខរបរជាកសិករ រស់នៅភូមិតាហង្សឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើស្រែរំលោភលើដីផ្លូវលំចេញចូលក្នុងភូមិ។

ប្រភពបន្តទៀតថា ជាលទ្ធផលឈ្មោះពៅ សារិទ្ធ និងប្រពន្ធបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាធម្មតា។ផ្លូវលំមួយខ្សែនេះទី១,គឺ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមកក្នុងភូមិនិងឆ្លងកាត់ពីភូមិមួយទៅភូមិមួយ។ទី២,សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជួនកសិផល ទៅបុណ្យទាន និងសម្រាប់ក្មេងៗសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម៕