About Me

header ads

បុរសសតិមិនល្អម្នាក់លូកដៃសុំលុយគេ ដួលចូលក្រោម រថយន្តកុងតឺន័រកិនស្លាប់

ភ្នំពេញ៖បុរសម្នាក់ដែលសង្ស័យថាមានសតិមិនគ្រប់ខណៈបានទិញស្រាបៀរ២កំប៉ុងទៅផឹកក្លែមស្វាយខ្ចីម្នាក់ឯងនៅលើចិញ្ចើមផ្លូវ ហើយបានឆ្លៀតហុចដៃសុំលុយអ្នកដំណើរផងដែរ ប៉ុន្តែជាអកុសលស្រាប់តែជំពប់ជើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកុងតឺន័រកិនបែលក្បាលធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិ៤ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


បុរសដែលស្លាប់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើងទេគាត់មានអាយុប្រហែល៣០ឆ្នាំ ចំណែករថយន្តដឹកកុងតឺន័រពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-8201 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ហើយត្រូវបាននគរបាលឃាត់ខ្លួនបានក្រោយពេលព្យាយាមបើករថយន្តរត់គេចចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ។



ជាប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបាន អង្គុយផឹកស្រាបៀរ២កំប៉ុងក្លែមស្វាយនៅលើចិញ្ចើមផ្លូវ លុះក្រោយមកគាត់បានក្រោកឈរ ហុចដៃសុំលុយអ្នកដំណើរតាមផ្លូវ ប៉ុន្តែជាអកុសលបានជំពប់ជើងដួល ហើយស្របពេលនោះរថយន្តកុងតឺន័រ១គ្រឿងខាងលើបានបើកបរទៅដល់កិនស្លាប់តែម្តង។ក្រោយពេលកើតហេតុ ប៉ុន្តែរថយន្តកុងតឺន័រខាងលើបានព្យាយាមបើករត់គេចខ្លួន តែបានជាង១គីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដេញតាមឃាត់ខ្លួន បានទាំងអ្នកបើកបររួចប្រគល់ឲ្យនគរបាលការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕