About Me

header ads

អគ្គិភ័យឆាបឆេះអាសនៈទៀនវស្សាក្នុងវត្តព្រៃពួច

ខេត្តកណ្ដាល៖ អាសនៈតម្កល់ទៀនវស្សានៅក្នុងសាលាឆាន់ក្នុងវត្តព្រៃពួច ស្ថិតនៅក្នុងភូមិព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាលត្រូវបានអគ្គិភ័យបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។

ភ្លាៗនោះកម្លាំងនគរបាលស្រុកអង្គស្នួលនាំយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយពន្លត់ទើបរលត់ទៅវិញ ហើយបណ្ដាលព្រះពុទ្ធបដិមាចូលព្រះនិព្វន្ត១អង្គ រួមជាមួយផ្ទាំងគំនូរនៅលើពិដានសាលាឆាន់មួយចំនួនទៀតក៏រងការខូចខាតផងទទួលរងការខូចខាត។

តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា កន្លងមកទៀនវស្សាធំៗចំនួន២ដើមត្រូវបានអុជរាល់ថ្ងៃ ប៉ុន្តែរហូតមកដល់ថ្ងៃកើត ហេតុក្រោយពីឆាន់ត្រង់រួច មុននិងចាកចេញពីសាលាឆាន់ព្រះសង្ឃបានពន្លត់មិនបានអុជបន្តទៀតនោះទេព្រោះខ្លាច មានការឆបឆេះ។ប៉ុន្តែក្រោយមកសង្ស័យក្មេងៗដែលជាកូនសិស្សលោកចូលទៅអុជបន្តទៀត ទើបបណ្ដាលឲ្យមានការឆាបឆេះបែបនេះតែម្ដង៕