About Me

header ads

រថយន្តក្រុងដឹកអ្នកដំណើរបុកគ្នាជាមួយនឹងរថយន្តធន់ធំយីឌុបរងការខូចខាតទាំងសងខាងទៅមុខលែងរួច

កំពង់ឆ្នាំង:
រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងស្ថានភាពលឿននិងមួយធ្លាប់ដើរផ្លូវកោងបានបុករថយន្តរថយន្តធុនធំខ្ទេចផ្នែកខាងមុខទាំងស្រុងទៅមុខលែងរួច ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 5 និង 45 នាទីព្រឹកថ្ងៃទី 24 កក្កដា 2020 នៅចំណុចផ្លូវកោងបរិស្ថានខេត្តកំពង់ឆ្នាំងចន្លោះបង្គោលគីឡូម៉ែត្រលេខ 89 និង90ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ។




សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំងដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថារថយន្តក្រុងដឹកអ្នកដំណើរពាក់ផ្លាកលេខភ្នំពេញ3B3268 បើកបរក្នុងទិសដៅពីជើងមកត្បូងមកដល់ចំណុចផ្លូវកោងអែបនិងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងយកចង្កូតមិនទាន់បានជ្រុលទៅបុកនឹងរថយន្តនិយាយឌុបរថយន្តយីឌុប ពាក់ស្លាកលេខ 3A5658ទិសដៅពីត្បូងទៅជើងបណ្ដាលឱ្យចំធុងសាំងខាងឆ្វេងនិងបែកកង់ខាងឆ្វេងទៅមុខលែងរួច បណ្ដាលអោយមានការកកស្ទះចរាចរណ៍នៅចំណុចកើតហេតុ ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំលីឆុង អាយុ២១ឆ្នាំ មានសប់កំណើតភូមិច្រកជីឃុំកំពែងស្រុកគីរីវង់ខេត្តតាកែវនាំយកទៅធ្វើការពិនិត្យទឹកនោមនូវសារធាតុញៀនផងដែរ ។



បច្ចុប្បន្នរថយន្តទាំង 2 គ្រឿងនៅកន្លែងកើតហេតុរង់ចាំរថយន្តស្ទូចនាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ។គួរបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍មួយរយៈធំដោយសាររថយន្តក្រុងដែលរងការខូចខាតនៅតាមផ្លូវតែទោះជាយ៉ាងណាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈនោះឡើយ ៕