About Me

header ads

ហួសចិត្តគោយន្តកែច្នៃបុកគោងាប់អស់៨ក្បាលនៅលើផ្លូវលំក្រសលគ្រោះក្រហម

កំពង់ឆ្នាំង:
ហួសចិត្តស្មានដល់គោយន្តកែឆ្នៃមួយគ្រឿងបុកគោងាប់អស់៨ក្បាលខណៈដែលម្ចាស់លែងឲ្យស៊ីស្មៅនៅតាមផ្លូវសាធារណៈ ។ ហេតុការណ៍ដ៏ខ្ពស់នេះបានកើតឡើងនៅវេលាម៉ោង 3និង10នាទីព្រឹកថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2020 លើផ្លូវក្រាលគ្រួសក្រហមលេខ51Cតភ្ជាប់ពីខេតហតកំពង់ធំមកស្រុ្កកំពង់លែងត្រង ចំណុចអូធំ ស្ថិតក្នុងភូមិ សាស្រ្ដ ភូមិកង្កែប ឃុំ ច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង 1 និង 44នាទីថ្ងៃទី 13 កក្កដា 2020នេះថាពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតទ្បើងបណ្តាលមកគោយន្ដកែឆ្នៃ 01 គ្រឿង គ្មានស្លាកលេខ បើកបរខុសទិសដៅពីខេត្តកំពង់ធំមកស្រុកកំពង់លែងខណៈដែលអ្នកបើកបរគោយន្តកែច្នៃបានបើកគេចជង្ហុកហើយក៏ជ្រុលទៅបុកគោទាំង 8 ហើយក៏ជ្រុលទៅបុកគោទាំងប្រាំបីក្បាលដែលម្ចាស់បានលែងឲ្យស៊ីស្មៅពាសពេញតាមផ្លូវសាធារណៈបណ្ដាលឱ្យដេករណូកប្រណែលពេញផ្លូវ ។



លោកអធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ខណះដែលគេមិនស្គាល់អតះសញ្ញាណដោយទុកគោយន្តកែច្នៃនៅនិងកន្លែងកើតហេតុ ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើដែលបង្កការគ្រោះថ្នាក់និងខូចខាតយានយន្ដកែឆ្នៃ 01 គ្រឿងស្រាល និងងាប់សត្វគោចំនួន 08 ក្បាល ញីចំនួន 05 ក្បាល។
   

ក្រោយពេលកើតហេតុគោយន្តកែច្នៃខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីផងដែរ ។សូមបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះត្រូវគេមើលឃើញថាទើបតែកើតមាននៅក្នុងឆ្នាំ 2020នេះខណៈដែលសត្វគោ 8 ក្បាលត្រូវគោយន្តកែច្នៃបុកងាប់ពាស់ពេញផ្លូវ៕ដោយ សុក្ខារិន