About Me

header ads

គួរឲ្យរន្ធត់! ជិះម៉ូតូបញ្ច្រាស់ទិសត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យបុរសនារីពីរនាក់ស្លាប់យ៉ាងអនោចអធម៍

ភ្នំពេញ៖ បុរសម្នាក់និងនារីម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែកនារីម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីធានីភ្នំពេញ ។
សពបុរសរងគ្រោះមានឈ្មោះ៖ ថន ពិសី អាយុ២៦ឆ្នាំ ស្នាក់នៅ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់និងនារីម្នាក់ទៀតជាអ្នករួមដំណេីរ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ 1BV-1370 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី បានឆ្លងផ្លូវទៅខាងធ្វេងដៃបញ្ច្រាសទិសដៅចរាចរណ៍ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក ហ្វត រ៉េនជឺ ពណ៍ស ពាក់ស្លាក ភ្នំពេញ 2BA-9816 ធ្វេីដំណេីរទិសដៅពីលិចទៅកេីត បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអនោចអធម៍ រីឯនារីម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វេីកំណត់ហេតុរួច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕