About Me

header ads

កម្មករជិត៧០០នាក់លើកគ្នាទៅកាន់ភូមិគ្រឹះសម្ដេចតេជោក្រោយរោងចក្របិទទ្វារដោយអត់ជូនដំណឹងមុន

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រផលិតស្បែកជេីង«ហាណា(ខេមបូឌា)១អុីន» ចំនួន៦៦៩នាក់ បានដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង  សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចអគ្គមហាសនាបតីតេជោហ៊ន សែន ដើម្បីសុំឲ្យសម្ដេចជួយវេលា ម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។
បន្ទាប់ពីរោងចក្របិទទ្វារលែងដំណើរការ ហើយមិនបានជូនដំណឹងដល់ពួកកាត់ជាមុនជាមុន ព្រមទាំងអត់បានទូទាត់ប្រាក់ខែ ប្រាក់បំណាច់ឆ្នាំនិងប្រាក់អតីតភាពការងារជូនពួកគាត់ទៅតាមច្បាប់ការងារជូនពួកគាត់។



មិនតែប៉ុណ្ណោះមុននិងសម្រេចចិត្តធ្វើបែបនេះគឺពួកគាត់បានតវ៉ានៅរោងចក្រ៩ថ្ងៃកន្លងមកហើយ និងមានដំណោះស្រាយជាបន្តបន្ទាប់ដែរ ប៉ុន្តែមិនបានសមតាមបំណងតាមការទាមទារទៅតាមច្បាប់ការងារ។ លុះពេលក្បួនតវ៉ានេះទៅដល់ត្រង់ចំណុចមុខសាលា សង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងអាជ្ញធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រួមទាំងបណ្ដាប៉ុស្តិ៍មួយចំនួនផង ស្ទាក់ឃាត់ដំណើរឲ្យកម្មករនៅស្ងៀមមួយកន្លែងមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ។បន្ទាប់មកលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធិ ក៏បានធ្វើការសម្របសម្រួលជមួយបងប្អូនកម្មករសូមឲ្យរង់ចាំលោកនិងក្រុមការងារជួយដោះស្រាយចំណុចទាមទារដែលនៅសេសសល់មិនទាន់ត្រូវគ្នាទាំងប៉ុន្មាននោះ ទើបកម្មករយល់ព្រមឈប់នៅត្រឹមនោះហើយក្រោយមកក៏បានរំសាយត្រឡប់ក្រោយវិញ។



កម្មករបានរៀបរាប់ពីដើមហេតុដែលនាំឲ្យផ្ទុះការតវ៉ាថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលកម្មករកំពុងធ្វើការសុខៗស្រាប់តែថៅកែរោងចក្រហៅប្រធានក្រុមកម្មករទៅប្រាប់ថារោងចក្រនិងបិទទ្វារលែងដំណើរការចាប់ពីថ្ងៃនេះហើយ។ពេលទទួល បានដំណឹងនេះភ្លាមកម្មករមានការជ្រួលច្របល់ហើយបានធ្វើការតវ៉ាភ្លាមៗតែម្ដងហើយបានទាមទារនូវលក្ខខណ្ឌការងារចំនួន៥ចំណុច ។


ប្រភពដដែលបានបន្តថា ក្រោយមកមានមន្រ្តីពីក្រសួងការងាររួមជាមួយស្ថាប័នពាក់ព័ន្ធនានាបានចុះទៅធ្វើការដោះស្រាយជាបន្តបន្ទាប់ រហូតមកដល់វេលាល្ងាចថ្ងៃទី៣០ ខែមិថុនា បានដោះស្រាយគ្នាចប់៣ចំណុចប៉ុណ្ណោះនៅសល់២ចំណុចដោះស្រាយមិនទាន់ចប់ឡើយហើយក៏មិនសង្ឃឹមថាចប់ដែរនោះគឺទី១,ទាមទារប្រាក់អតីតភាពការងារ កម្មករដែលធ្វើការបានរយៈពេលចាប់ពី៥ឆ្នាំឡើងទៅថៅកែរោងចក្រត្រូវតែគុណឆ្នាំឲ្យកម្មករ និងទី២,ទាមទារសំណងជម្ងឺចិត្តដែលរោងចក្របិទទ្វារអត់បាន ប្រាប់មុន។ដោយសារតែមូលហេតុខាងលើនេះហើយទើបពេលនេះពួកគាត់សម្រេចចិត្តនាំគ្នាចាកចេញពីរោងចក្រក្នុងបំណងធ្វើដំណើរទៅកាន់មុខភូមិគ្រឹះសម្ដេចតេជោសូមឲ្យសម្ដេចជួយដល់ពួកគេទាំងអស់គ្នាព្រោះតែពួកគេត្រូវបាត់បង់ការងារហើយថែមទាំងបាត់បង់អត្ថប្រយោជន៍ទាំងអស់ទៀតបែបនេះ៕