ម្តាយនិងកូនស្រីជាជនជាតិវៀតណាមឈ្លោះប្រកែកគ្នា និងឈានទៅដល់ការ ប្រតាយប្រតប់គ្នា បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ ៖ នារីវ័យក្មេងជាជនជាតិវៀតណាមម្នាក់ បានធ្វើការប្រតាយប្រតប់គ្នាជាមួយនិងស្រ្តីជាម្តាយ រួមនិងបងប្អូនបង្កើត ស្រីៗ ចំ នួន ២នាក់ទៀតនៅតាមផ្លូវដោយបានបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកនៅក្បែរខាង និងកម្លាំងមានសម្ថ កិច្ច មូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ក្រោយពេលដែលនាងបានចុះចេញពីផ្ទះ និងកូនរបស់ខ្លួន អស់រយះពេលជាង ម ១ ខែមកហើយៗមករស់នៅផ្ទះជួលជាមួយនិងបុរសជាជនជាតិវៀតណាមដូចគ្នា ដែលមានប្រពន្ធ និងកូនចំនួន ២នាក់ ផង ដែរ តែម្តាយនិងបងប្អូនមិនព្រមក៏តាមរកឃើញនិងហៅអោយទៅផ្ទះវិញ តែនាងមិនព្រមក៏កើតមានជម្លោះគ្នាជាមួយម្តាយ និងបងប្អូននោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២៥នាទីព្រឹក ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចមុខអគារខុនដូរ អិល សុវណ្ណ ផ្ទះលេខ ៤៦ ផ្លូវលេខ ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។



ស្រ្តីជាម្តាយបានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់មានអាយុ ២០ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនម្នាក់ អាយុ ៣ខួប ដែលបានលែងលះជាមួយ និងប្តីរបស់គេតាំងពីនាងទើបតែមានផ្ទៃពោះ ២ ទៅ ៣ខែមកម្លេះ ដោយមានផ្ទះនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។មួយរយះចុងក្រោយនេះ កូនស្រីរបស់គាត់បានស្រាឡាញ់លួចលាក់ជាមួយនិងបុរសម្នាក់ (ជាជនជនជាតិវៀតណាមដូចគ្នា) ដែលមានប្រពន្ធនិងកូន ២នាក់ និងរស់នៅផ្ទះក្បែរគ្នារនោះ តែរូបគាត់ជាម្តាយ និង ប្តីរ រួមទាំងបងប្អូនរបស់វាមិនមានអ្នកណាម្នាក់យល់ព្រមឡើយ <<ដោយសារតែគេមានប្រពន្ធ និកូន ដែលមិនទាន់មានការ លែងលះគ្នាដាច់ស្រេចនៅឡើយទេ>>នោះ។ស្រ្តីដដែលក៏បានប្រាប់បន្តទៀតថា លុះក្នុងរយះពេលជាង ១ខែមកហើយ កូនស្រី របស់គាត់បានចុះចេញពីផ្ទះ និង ចោលកូនម្នាក់ទុកអោយគាត់ចិញ្ចឹម និង មកជួលផ្ទះ និងធ្វើការក្នុងហាងកា ហ្វេ មួយកន្លែង នៅម្តុំបឹងត្របែកនេះ។លុះដល់ព្រឹកនេះ គាត់បានដឹងពីកន្លែងដែលនាងធ្វើការក៏បានមកជា មួយនិងកូនស្រីៗ ចំនួន ២ នាក់ ទៀតក្នុងបំណងនិយាយលួងលោមហៅអោយទៅផ្ទះវិញ តែកូនរបស់គាត់មានៈមិនព្រមទៅផ្ទះវិញទើបពួក គាត់ព្យាយាមចាប់និងប្រទាញប្រទង់គ្នាតែម្តងទៅ។


ក្នុងពេលនេះដែរ ពេលដែលមានការប្រតាយប្រតប់គ្នារវាងម្តាយ និង កូនស្រីរបស់ខ្លួននោះ ក៏មានការភ្ញាក់ផ្អើលកើតឡើងទៅដល់អ្នកជិតខាង និងកម្លាំងមានសម្ថកិច្ចប៉ុស្តិ៍បឹងត្របែកចុះមក ជួយឃាត់ និងនាំទៅធ្វើការសួរនៅប៉ុស្តិ៍ផងដែរ។ ក្រោយពីកម្លាំងមានសម្ថកិច្ចបាននាំទាំងម្តាយនិងកូនទាំង ២នាក់ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងត្របែកនោះ នារីជាកូនបានបញ្ជាក់ប្រាប់ថា <<នាងមិនត្រឡប់ទៅរស់នៅផ្ទះវិញជាដាច់ខាត ព្រោះខ្លាចម្តាយនាងវ៉ៃ និងម្យ៉ាងទៀត បុរស ជាគូរស្នេហ៍របស់នាងក៏បានធ្វើការលែងលះជាមួយនិងប្រពន្ធរបស់គេរួចហើយដែរ>> ។ដោយសារតែការសម្រប សម្រួល គ្នារវាងម្តាយនិងកូនទាំង ២នាក់មមិនត្រូវគ្នា កម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកក៏បានជូនទៅធ្វើការដោះស្រាយគ្នា នៅឯ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាបន្តទៅទៀត ដោយសារតែពួកគាត់មានទីលំនៅនៅទីនោះ។