About Me

header ads

យុវជនម្នាក់ជាងស៊ីឈ្នួលផ្សារដែកសង់រោងលក់ទំនិញខណ្ណះពេលលើក ដែកទៅប៉ះខ្សែភ្លើងស្រាតក៌ត្រូវបានឆក់ចរន្តអគ្គិសនីស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង:យោងតាមរបាយការណ៍របស់នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះឲ្យដឹងថា:នៅថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2020  វេលាម៉ោង 09:10 នាទីព្រឹក ស្ថិតនៅក្នុងចំណុចក្រុមទី07 ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ ដំបង ខេត្តបាត់ដំ បង មានករណី ឆក់ចរន្តអគ្គិសនីកើត ឡើងចំនួន 01លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ វ៉ន មករា ភេទប្រុស អាយុ 31ឆ្នាំ មានទីលំនៅនៅភូមិ រំចេក១ សង្កាត់រតនៈក្រុងបាត់ដំ បង ខេត្តបាត់ដំបង មានមុខរបរ ជាជាងសំណង់។





-មូលហេតុ៖ ទៅស៊ីឈ្នួលសង់រោងលក់ទំនិញឲ្យឈ្មោះ វី រ៉ា ភេទស្រី អាយុ 37ឆ្នាំ នៅក្រុមទី 14 ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពេលកំពុងផ្សាដែកនៅលើដំបូល បានលើកដែកទៅប៉ះនឹងខ្សែកាបអគ្គិសនី ក៏បណ្តាលឲ្យឆ្លងចរន្តធ្លាក់ចុះមកដី ហើយក្រុមជាងនាំគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ។