About Me

header ads

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យនិងណែនាំទីតាំងខារ៉ាអូខេ សំរិទ្ធិពេជ្យ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោកឯកឃុនឌឿន​ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងលោកសុខហេង​ អធិការនគរបាលខណ្ឌទួលគោក បានចុះពិនិត្យនិងណែនាំទីតាំងខារ៉ាអូខេ សំរិទ្ធិពេជ្យ​ កាលពីវេលាម៉ោង ១៩និង ៣០នាទីយប់ថ្ងៃទី ១៥​ ខែកក្កដាឆ្នាំ ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវ 598 ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោករាជធានីភ្នំពេញ​ ដេីម្បីធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងទប់ស្កាត់ជំងីកូវីដ១៩។






ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសអនុញា្ញតឲ្យតំណេីរការឡេីងវិញនូវក្លឹបកម្សាន្តនិងKTV​ នៅក្នុងរាជធានីនិងបណ្តាខេត្តក្រែក្លាយជាភោជនីដ្ឋានដេីម្បីចូលរួម​ សកម្មភាពសេដ្ឋកិច្ចនិងផ្តល់ការងារឡេីងវិញ​និងគោរពឲ្យបានម៉ឺងម៉ាត់នៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ នូវយប់ថ្ងៃទី១៥​ ខែកក្កដា​នេះកម្លាំងគណះបញ្ជាការឯងភាពខណ្ឌទួលគោកបានចុះពិនិត្យជាក់ស្តែងទីតាំងKTVខាងលេី​ ។ ក្នុងការចុះត្រួតពិនិត្យនេះឃេីញសង្កេតឃេីញថាទីតាំងខាងលេីមិនបានល្មេីសនូវគោលការនៃក្រសួងសុខាភិបាលនោះទេទេីបឲ្យបន្តដំណេីរការជាធម្មតាវិញ៕