ម៉ូតូ១គ្រឿគ្នា៥នាក់ឆ្លងផ្លូវមិនផុតត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុកពេញទំហឹងរងរបួសធ្ងន់និងស្រាល៦នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ររបួសធ្ងន់និងម្នាក់របួស្រាលខណៈដែលម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងបើកបរដោយយុវជនម្នាក់ក្នុងលហបឿនលឿនជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី១គ្រឿងជិះគ្នា៥នាក់ដែលកំពុងឆ្លងផ្លូវពេញទំហឹង។



ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលសុភាឃួន តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងដឹកទុយយោក្បាលរ៉ូមេណេ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿលុះដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកស៊ុយហ៊្សុយគីស្មាស់វី១គ្រឿងពណ៌ខ្មៅលាយក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1Y-9969 ជិះគ្នា៥នាក់។ បើកបរដោយបុរសម្នាក់ដឹកប្រពន្ធនិងកូនតូច៣នាក់ក្នុងទិសដៅបញ្រ្ជាស់ទិសចរាចរសសៀៗពីជើងទៅត្បូងរួចឆ្លងផ្លូវមិនផុត ក៏ត្រូវម៉ូតូសណ្តោងរ៉ឺម៉កខាងលើនោះបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៥នាក់រងរបួសធ្ងន់ ហើយបុរសជាឳពុកនិងជាប្ដីដែលជាអ្នកបើកម៉ូតូបាក់ជើងឆ្វេងត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កវិញរងរបួសចង្កេះស្រាល ។


ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុករងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕