About Me

header ads

ចោរស្ទាវដាច់យ៉ៃចូលទៅកន្លែងម៉ាស្សាឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងទៅឈប់មុខកន្លែងកោសជប់ម៉ាស្សា យីហោ 777 រួចដេីរចូលទៅឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួច ត្រូវបានម្ចាស់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអង្គារទី ០៧ខែកក្កដាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ សយ ភារម្យ អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។






តាមប្រភពពីកន្លែងកេីតបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់និងមុខកន្លែង កោសជប់ ម៉ាស្សា យីហោ 777 ដោយឃេីញក្មេងប្រុសម្នាក់កំពុងអង្គុយលេងហ្គេម នៅខាងក្នុងម្នាក់ឯង  ឃេីញឲកាសល្អជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីសកម្មភាពឆក់ទូរសព្ទ័ម៉ាក ViVo ពីដៃក្មេងប្រុសបានសម្រេចតែត្រូវក្មេងប្រុសនោះរត់តាមទាញអាវនិងស្រែកថាចោរៗ ត្រូវបានឪពុកក្មេងប្រុសចេញមកក្របួចជាប់ ភ្លាមនោះជនសង្ស័យម្នាក់ទៀតដែលអង្គុយចាំលេីម៉ូតូឃេីញដូចនោះ ភ័យក៏ជិះរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុបន្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី  ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕