About Me

header ads

ចោរឆក់កាបូប២នាក់ត្រូវនគរបាលខណ្ឌដង្កោបង្រ្កាបបាន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជន២នាក់នាំទៅសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពេលដែលជននេះធ្វើសកម្មភាពឆក់កាបូបពីស្រ្តីចំណាស់ម្នាក់កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ អេង ដារ៉ូ ហៅ តែន អាយុ១៨ឆ្នាំ  រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ទី២-ឈ្មោះ ស៊ឹម សិរីបុត្រ អាយុ១៩ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ដោយឡែកជនរងគ្រោះឈ្មោះ ប៊ុន ចាន់សោភា អាយុ៥៦ឆ្នាំ រីឯកូនស្រីឈ្មោះជា ស្រីមាឃ អាយុ១៦ឆ្នាំ និងចៅស្រីឈ្មោះង៉ែត ដាលីស អាយុ៨ឆ្នាំ ហើយពួកគាត់មានទីលំនៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ម្ដាយព្រមទាំងកូនស្រីនិងចៅស្រី បានជិះម៉ូតូ១គ្រឿងម៉ាកSUZUKI ADRESS - V125 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GK-6854 ឌុបគ្នាធ្វើដំណើរចេញពីមន្ទីរពេទ្យជ័យជំនះ នៅឯក្រុងតាខ្មៅ ខេត្តកណ្តាលទៅផ្ទះ។ខណៈនោះកូនស្រីជាអ្នកឌុបហើយចៅស្រីជិះកណ្ដាល ហើយរូបគាត់អង្គុយខាងក្រោយ បានស្ពាយកាបូបលុយ១ផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកSUZUKI NEC ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HO-7489 មានលេខតួ 751440 និងលេខម៉ាស៊ីន 751386ដេញតាមពីក្រោយទៅដល់ឆក់កាបូប។ប៉ុន្តែឆក់អត់បានដោយស្រ្តីរងគ្រោះឱបកាបូបជាប់ ហើយភ្លាមៗនោះក៏ត្រូវបាននគរបាលខណ្ឌដដង្កោនៅគោលដៅជិតនោះដេញតាមចាប់ខ្លួនបាននាំទៅសាកសួរនិងចាត់ការតាមច្បាប់៕