About Me

header ads

ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១១វត្ត នៅក្នុងឃុំបុសមន ឃុំពងទឹក និងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល អមដំណើរដោយ ឯកឧត្តម ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូ់ដ្ឋានស្រុករំដួល ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកមេឃុំទាំង៣ឃុំ មេភូមិ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១១វត្ត រួមមាន ៖ វត្តស្រម៉ វត្តបុសផ្លាំង វត្តបុសមនលើ វត្តថ្នា វត្តធ្នង់ វត្តសិរីវង្ស វត្តមន្រ្តីមុន្នី(ហៅវត្តរំញង) វត្តព្រែកពក វត្តទួលតាកែវ វត្តសេកមាស និងវត្តព្រៃតាយន្ត ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលរៀបចំឡើងនៅវត្តបុសមនលើ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។






ឯកឧត្ដមទេសរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ឯកឧត្ដមទេសរដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។