About Me

header ads

គ្រួសារសពបុរសម្នាក់ ដែលបានស្លាប់ដោយសារខ្យលគរ ពេលធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

( ត្បូងឃ្មុំ ):
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគលជូនគ្រួសារសពបុរសម្នាក់ ដែលបានស្លាប់ដោុសារខ្យល់គរ ពេលធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ។


ឯកឧត្តមបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះគ្រួសារនៃសព ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយ ក្រុមគ្រួសារនៃសពទាំងអស់ ។


គ្រួសារសព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ពិសេសថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងអ្វីឡើយ ។អំណោយដ៏ថ្លៃថ្លានោះ រួមមាន អង្ករ ៣០ kg មី ១ កេះ ត្រីខ ១ យួរ ឃីត ១ កញ្ចប់ និងថវិកា ៣ លានរៀល ៕