About Me

header ads

ពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការគ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស

កំពង់ឆ្នាំងៈ  នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តវិហារបិទមាស ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការ គ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាព ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្ត ព្រះធម្មបាលោ កែវ មុនី ព្រះធម្មធរគណខេត្ត ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុកទឹកផុស អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។

ព្រះធម្មបាលោ កែវ មុនី បានអានប្រកាសនីយប័ត្ររបស់គណៈសង្ឃនាយកត្រូវបានតែងតាំងភិក្ខុ មុំ វ៉ាន់នី នាមឆាយា លទ្ធក្ខណោ ជាព្រះចៅអធិការវត្តវិហារបិទមាស និង ភិក្ខុ មុំ វណ្ណី នាមឆាយា រតនវរោជាព្រះគ្រូសូត្រស្តាំវត្តវិហារបិទមាស។ លោក នឹម តារា អនុប្រធានការិយាកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានអានសេចក្តីសម្រេចលេខ២១៦/២០មធស.កឆចុះថ្ងៃអង្គារ៩រោច ខែអាសឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ កំពង់ឆ្នាំងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ស្តីពីការទទួលស្គាល់អាចារ្យគណៈកម្មការវត្តវិហារបិទមាសស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងចំនួន៩រូបក្នុងនោះស្រី១រូប។ បន្ទាប់មកព្រះសិរីធម្មញាណ សុខ ថាន បានប្រគល់ប្រកាសនីយប័ត្រតែងតាំងព្រះចៅអធិការវត្ត គ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាសនិង លោក សរ លាង បានប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់អាចារ្យគណៈកម្មការវត្តវិហារបិទមាស។
 

មានសង្ឃដីកានាឱកាសនោះព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដីថាៈការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនានិងសេចក្តីសម្រេចទទួលស្គាល់អាចារ្យគណៈកម្មការបង្ហាញពីតម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងបច្ច័យកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់ត្រូវប្រតិបត្តិនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដីការបន្តថាៈ វត្តអារាមជាទីជំរកអប់រំ រិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាគ្រួសារ និង សង្គមជាតិ ។


លោក សរ លាង បានថ្លែងថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធ ចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធានិងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។ ជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសសានារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា  ។លោក សរ លាង ក៏បានផ្ដាំផ្ញើដល់អាចារ្យគណៈកម្មការទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាអោយបានល្អគឺត្រូវគោរពតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដែលមន្ទីរបានកំណត់។ លោកសរលាងក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។


សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម និង បង្កើនមុខរបររកចំណូលប្រចាំថ្ងៃ  ជាពិសេសចូលរួមបង្កបង្កើនផលអោយបានទាន់រដូវនិងរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕