About Me

header ads

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់

ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។




បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាក់លេខ ភ្នំពេញ 1F-0010 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយឺតល្មមបត់ស្តាំឆ្លងផ្លូវមិនប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក់លេខ ស្វាយរៀង 1G-1102 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាក់លេខ ភ្នំពេញ 1F-0010 ដែលបត់ឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្តាលឲ្យរងបួសធ្ងន់ពីរនាក់ទាំងសងខាងត្រូវបានបញ្ជូនទៅមន្ទីពេព្យភ្លាមៗ ចំណែកឯម៉ូតូរងការខូចខាត់យ៉ាងដំណំ។





ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ​ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅពេល​ក្រោយ៕