About Me

header ads

គណៈកម្មការ ៥ រូបផ្តល់ពិន្ទុឲ្យបេក្ខជនប្រឡងមកតាមបណ្តាខេត្តចំនួន៥ ដើម្បីប្រឡងប្រចាំតំបន់ស្វាយរៀន ពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ ២០២០

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ គណៈកម្មការ ៥ រូបផ្ដល់ពិន្ទុឲ្យបេក្ខជនប្រឡងមកតាមបណ្ដាខេត្តចំនួន៥ មានខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីប្រលងប្រចាំតំបន់ស្វាយរៀង ពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ធ្វើនៅសណ្ឋាគារទន្លេវ៉ៃគោ ។

លោក ប៉ា ដារ៉ាល់ សូមថ្លែងអំណរគុណនិងក៏មានកិត្តិយសដែលត្រូវបានវិទ្យាស្ថានជាតិសហគ្រិនភាពនិងនាវានុវត្តន៍អញ្ជើញជាគណៈអធិបតីក្នុងថ្ងៃប្រកួតប្រជែងថ្នាក់តំបន់នេះ។ លោក ប៉ា ដារ៉ាល់ ក៏បានកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិសហគ្រិនភាពនិងនាវានុវត្តន៍ ក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីនេះឡើងដើម្បីសហគ្រិនកម្ពុជា។

លោក ប៉ា រ៉ាល់ បានបន្តទៀតថា ក្នុងនាមធនាគារស្ថាបនាជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសហគ្រាសធុនតូចនិងមធ្យម (SMEs) នេះជាមូលហេតុដែលធនាគារស្ថាបនាបានចូលរួមឧបត្ថម្ភធំដើម្បីធ្វើឲ្យកម្មវិធីពានរង្វាន់សហគ្រិនភាពនេះកើតមានឡើងជាលើកដំបូងក៏ដូចជាដើម្បីជួយជំរុញនិងលើកទឹកចិត្តដល់សហគ្រិននិងអនាគតសហគ្រិនទាំងអស់ឱ្យផ្ដូចផ្ដើមគំនិតថ្មីៗដែលមានសក្តានុពលឆ្ពោះទៅរកនាវានុវត្តន៍ភាពនិងមានប្រយោជន៍ជាកាតាក្នុងការជួយពន្លឿនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាដោះស្រាយបញ្ហាចោទក្នុងសង្គមបច្ចុប្បន្នឲ្យកាន់តែប្រសើរឡើងផងដែរ។ លោកបានបន្ថែមទៀតថាក្រៅពីកម្មវិធីពានរង្វាន់សហគ្រិនភាពនេះធានាគារ ស្ថាបនា ក៏បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមដែលផ្ដួចផ្ដើមដោយរាជរដ្ឋាភិបាលកម្ពុជាដោយមានទំហំទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដោយធនាគារចូលរួមតាមរយៈការផ្ដល់ឥណទាន ដែលមានអត្រាការប្រាក់ទាបគឺត្រឹមតែ៧%ក្នុង១ឆ្នាំដោយជាមួយនឹង ទំហំកម្ចីរហូតដល់ ៣០០.០០០ដុល្លារអាមេរិកដល់សហគ្រាសធុនតូចនិងមធ្យមនៃវិស័យអាទិភាព។

លោកសង្ឃឹមថាសហគ្រិនកម្ពុជានឹងចាប់យកឱកាសដ៏ល្អនេះដើម្បីពង្រីកនិងអភិវឌ្ឍន៍ជីវកម្មរបស់ខ្លួនក្នុងនោះដែរនៅរដ្ឋបាលសាលាខេត្តស្វាយរៀងយើងនេះក្រោយការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តឯកឧត្តមក៏បានជួយជំរុញនិងលើកទឹកចិត្តឲ្យសហគ្រាសធុនតូចនិងមធ្យម (SMEs) ខិតខំបន្ថែមដើម្បីឲ្យកាន់តែរីកចម្រើនក្នុងការការអភិវឌ្ឍសេដ្ឋកិច្ចថែមទៀត៕